ព័ត៌មានជាតិ

ការិយាល័យជំនាញបញ្ជូនខ្លួនអ្នកបើកបររថយន្តពាក់ព័ន្ធករណីបាញ់សម្លាប់នាយរងការិយាល័យព្រហ្មទណ្ឌម្រិតស្រាលរាជធានីភ្នំពេញទៅតុលាការ

ភ្នំពេញ: យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ជនសង្ស័យជាអ្នកបើកបររថយន្តជាប់ពាក់ព័ន្ធនឹងអំពើឃាតកម្មបាញ់សម្លាប់នាយរងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីគេចខ្លួនក្រោយមកត្រូវសមត្ថកិច្ចឃាត់ខ្លួនបាននៅព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១ ត្រូវបានការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបញ្ជូនខ្លួនទៅតុលាការចាត់ការតាមផ្លូវច្បាប់។គ្រាដែលកម្លាំងនគរបាលរាជធានីភ្នំពេញបន្តសហការជាមួយកម្លាំងសមត្ថកិច្ចពាក់ព័ន្ធគ្រប់ប្រភេទកំពុងតាមស្វែងរកចាប់ខ្លួនជនសង្ស័យដៃដល់ជាឃាតកនៅខេត្តភាគឦសាននៃប្រទេសកម្ពុជា។
ជនសង្ស័យអ្នកបើកបររថយន្តឈ្មោះកែចាន់មានភេទប្រុសអាយុ២៥ឆ្នាំគ្មានមុខរបរពិតប្រាកដរស់នៅស្រុកកណ្តៀងខេត្តពោធិ៍សាត់រត់គេចខ្លួនទៅដល់ខេត្តបាត់ដំបងហើយត្រូវបានកម្លាំងនគរបាលស្រាវជ្រាវបង្ក្រាបចាប់ខ្លួនកាលពីថ្ងៃទី០៣ខែមករាឆ្នាំ២០២១ស្ថិតនៅផ្ទះជួលមួយកន្លែងជិតបច្ឆាវត្តទួលតាឯកក្នុងភូមិអូរតាគាំ១សង្កាត់ទួលតាឯកក្រុងបាត់ដំបងខេត្តបាត់ដំបង។
សូមរំលឹកថានៅថ្ងៃទី៣០ខែធ្នូឆ្នាំ២០២០វេលាម៉ោង១២និង៥នាទីយប់មានករណីឃាតកម្មផ្តើមចេញពីទំនាស់គ្រោះថ្នាក់ចរាចរណ៍នៅចំណុចមុខផ្ទះសំណាក់សាំងហ័រទៀនលើមហាវិថីសហព័ន្ធរុស្សីស្ថិតនៅភូមិក្បាលដំរី២សង្កាត់កាកាប២ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញបង្កឡើងដោយជនសង្ស័យចំនួន០២នាក់ស្លៀកពាក់ស៊ីវិលប្រដាប់ដោយអាវុធខ្លី០១ដើមមិនស្គាល់ម៉ាកបន្សល់ទុកសំបកគ្រាប់នៅកន្លែងកើតហេតុចំនួន០៩គ្រាប់ក្បាលគ្រាប់ចំនួន០១គ្រាប់មធ្យោបាយធ្វើសកម្មភាពរថយន្តម៉ាកLexusRX300ពណ៌ខ្មៅពាក់ស្លាកលេខសៀមរាប2A-4546មានស្នាមក្រពឹតដំបូលផ្នែកខាងមុខខាងស្តាំនិងរថយន្តជនរងគ្រោះម៉ាកFORDRAPTORF150ផលិតឆ្នាំ២០២០ពណ៌ស០១គ្រឿងនៅកន្លែងកើតហេតុ។
ជនរងគ្រោះឈ្មោះរ៉េតស៊ីណែតភេទប្រុសអាយុ៤១ឆ្នាំស្នាក់នៅផ្ទះលេខ១៦៩ផ្លូវ១៦៩ភូមិ៤សង្កាត់វាលវង់ខណ្ឌ៧មករារាជធានីភ្នំពេញជានាយរងការិយាល័យនគរបាលកម្រឹតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញត្រូវបានជនដៃដល់បាញ់ពីក្រោយខ្នងចំនួន០៣គ្រាប់ធ្លាយមកមុខនិងថ្ងាស់០១គ្រាប់ធ្លាយមកក្រោយ។បន្ទាប់ពីបង្កហេតុជនសង្ស័យបានបើករថយន្តគេចចេញពីកន្លែកើតហេតុ។សមត្ថកិច្ចចុះធ្វើស្រាវជ្រាវស្វែងរកជនសង្ស័យនៅព្រឹកថ្ងៃដដែលសកមត្ថកិច្ចបានរកឃើញរថយន្តជនសង្ស័យដែលដោះស្លាកលេខចេញយកទៅប្លុងចោលនៅចំណុចផ្ទះគ្មានលេខផ្លូវ៤២ភូមិស្វាយឧត្តមសង្កាត់ពន្សាំងខណ្ឌព្រែកព្នៅនិងបានសាកសួរម្ចាស់ផ្ទះហើយឈានទៅដល់ការស្វែងរកចាប់ខ្លួនជនសង្ស័យ០១នាក់ជាបក្ខពួកជនដៃដល់ដែលបានរត់គេចដល់ខេត្តបាត់ដំបងហើយបានបញ្ជូនជនសង្ស័យរូបនេះមកកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌមរិតធ្ងន់រាជធានីភ្នំពេញដើម្បីធ្វើការសាកសួរ។
ក្រោយការសាកសួរជនសង្ស័យឈ្មោះកែចាន់មានបានសារភាពថាក្រុមខ្លួនពិតជាបានចូលរួមក្នុងសកម្មភាពបាញ់សម្លាប់ជនរងគ្រោះពិតប្រាកដមែនដោយឈ្មោះអ៊ាណារ៉េនហៅរ៉េនជាអ្នកបាញ់សម្លាប់ជនរងគ្រោះ។ចំណែករូបគេជាអ្នកបើករថយន្តរត់គេចទៅលាក់ទុកនៅផ្ទះប្រជាពលរដ្ឋក្បែរភ្នំបាសិត។ហើយឈ្មោះរ៉េនក៏បានតេទូរស័ព្ទបក្ខពួកម្នាក់ទៀតយកម៉ូតូមកឌុបពួកខ្លួនឆ្លងស្ពានព្រែក្តាមទៅផ្ទះសំណាក់មិនចាំយីហោដេកចំនួន០២យប់។បន្ទាប់មកពួកគេក៏បែកគ្នារៀងៗខ្លួនហើយរូបគេ(កែចាន់មាន)មកលាក់ខ្លួននៅក្នុងវត្តមួយនៃខណ្ឌព្រែកព្នៅ០១យប់។លុះដល់ថ្ងៃទី០២ខែមករាឆ្នាំ២០២១ខ្លួនក៏បានបន្តដំណើរទៅខេត្តបាត់ដំបងដោយស្នាក់នៅបន្ទប់ជួលម្តុំវត្តទួលតាឯកខេត្តបាត់ដំបងទើបនៅថ្ងៃទី០៣ខែមករាឆ្នាំ២០២១ពេលខ្លួនកំពុងដេកនៅផ្ទះជួលក៏ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនតែម្តង។
សេចក្តីរាយការណ៍ឱ្យដឹងថាជនដៃដល់បាញ់សម្លាប់នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញបានរត់គេចខ្លួនដល់ខេត្តមណ្ឌលគិរីជាមួយភរិយាប្អួនថ្លៃនិងកូនម្នាក់។ជនសង្ស័យបានព្យាយាមបើករថយន្តបំបុករបាំងហាមឃាត់របស់សមត្ថកិច្ចនៅក្នុងស្រុកកោះញ៉ែកកាលពីយប់ថ្ងៃទី០៤ខែមករាដើម្បីការទម្លាយចេញពីការឡោមព័ទ្ធ។
ឈ្មោះរ៉េនត្រូវគេបញ្ជាក់ថាគឺជាមន្ត្រីយោធាដែល
មានអាវុធជាប់ខ្លួននិងជាមនុស្សធ្លាប់ធ្វើសកម្មភាពអំពើប្លន់បាញ់សម្លាប់ជនរងគ្រោះម្នាក់នៅក្នុងរាជធានីភ្នំពេញនិងទើបចេញពីពន្ធនាគារបាន២ឆ្នាំ។
សូមបញ្ជាក់ផងដែរថាជុំវិញនៃអំពើឃាតកម្មបាញ់សម្លាប់នាយរងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញនៅខណ្ឌពោធិ៍សែនជ័យរឿងទំនាក់គ្រោះថ្នាក់ចរាចរណ៍នោះ។ឯកឧត្តមឧត្តមសនីយ៍ឯកសថេតអគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញក៏បានប្រាប់គ្រួសារសពនៅក្នុងពិធីគោរពវិញ្ញាណក្ខន្ធសពលោកវរសេនីយ៍ទោរ៉េតស៊ីណែតហៅញ៉ក់កាលពីកន្លងទៅថ្មីៗនេះនឹងប្តេជ្ញាតាមស្វែងរកចាប់ខ្លួនជាឃាតកដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ឱ្យខាងតែបាន៕

 

មតិយោបល់