ភ្នំពេញៈ នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ៧និង០០នាទីព្រឹក មានករណីប្រទះឃើញមនុស្សស្លាប់អណ្តែកទឹកក្នុងស្ទឹងតាហោ ស្ថិតក្នុងភូមិព្រែកថ្លឹង សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សពរងគ្រោះឈ្មោះ ភួង បញ្ញា ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរបកប្រែចិន បច្ចុប្បន្នស្នាក់នៅភូមិក្បាលទំនប់ សង្កាត់បឹងទំពុង ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ដំណើររឿង៖ តាមអោយដឹងពីឈ្មោះ ភួង រតនា ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរចុងភៅ មានទីលំនៅភូមិក្បាលទំនប់ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ (ត្រូវជាប្អូនប្រុសបង្កើតសព) បានប្រាប់ថា ឈ្មោះ ភួង បញ្ញា(សព)មានជំងឺសសៃប្រាសាទរយៈពេល ០២ឆ្នាំមកហើយ ដោយបាត់ពីផ្ទះរយៈពេល ០៣ថ្ងៃ០២យប់គឺបាត់ពីផ្ទះតាំងពីថ្ងៃទី០៦ ដល់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ ក្រុមគ្រួសារបានខំស្វែងរក។ លុះមកដល់ថ្ងៃកើតហេតុ ទើបបានឃើញសារព័ត៌មានផ្សាយថា មានករណីមនុស្សស្លាប់អណ្តែតទឹកនៅទីតាំងកើតហេតុខាងលើ ពេលខ្ញុំមកដល់សពនេះពិតជាបងប្រុសខ្ញុំពិតប្រាកដមែន។
តាមការធ្វើកោសល្យវិច័យរបស់ក្រុមគ្រូពេទ្យវិទ្យាសាស្ត្រ នៃស្នងការនគរបាលរាជធានីភ្នំពេញ គ្រូពេទ្យអមសាលាដំបូងរាជធានីភ្នំពេញ លោកវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន បញ្ជាក់ថា ឈ្មោះ ភួង បញ្ញា (សព) ស្លាប់ដោយសារលង់ទឹកពិតប្រាកដ ។
បច្ចុប្បន្នសពត្រូវបានសមត្ថកិច្ចប្រគល់អោយទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់