ព័ត៌មានជាតិ

អាណោចអាធ័មណាស់! ក្មេងប្រុសម្នាក់ រត់ឆ្លងផ្លូវត្រូវរថយន្តបុកស្លាប់ ខណៈបញ្ជូនដល់មន្ទីរពេទ្យ

កំពង់ស្ពឺ: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃសុក្រ ១០រោច ខែបុស្ស ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ០៨ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ០៧និង ៥០ នាទីព្រឹក នៅត្រង់ចំណុចភូមិខ្នុរអំពិល ឃុំវាលពង់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ លើផ្លូវជាតិលេខ៤៤ (១៣០–១៣១) មានរថយន្ត០១ គ្រឿងម៉ាក SSANG YONG ពណ៌ ស្លែ ពាក់ ផ្លាកលេខភ្នំពេញ 2O.5468 បើកបរដោយឈ្មោះ វ៉ា សារ៉ែន ភេទប្រុស អាយុ២១ ឆ្នាំ( ឃាត់ខ្លួន) រស់នៅភូមិវាលល្ងើត ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បើកបរក្នុងទិសដៅពីលិចទៅកើត លុះបើកមកដល់ចំណុចខាងលើ បានបើកបុក ក្មេងប្រុសម្នាក់ឈ្មោះ ចន្នី ពន្លឺ អាយុ០៤ ឆ្នាំ (ស្លាប់) រស់នៅភូមិត្រពាំងក្អែក ឃុំវាលពង់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ដែលកំពុងរត់ឆ្លងផ្លូវក្នុងទិសដៅពីជើងទៅត្បូង បណ្តាលឲ្សស្លាប់ក្មេងប្រុសម្នាក់ (ស្លាប់នៅមន្ទីរពេទ្យ) ឃាត់ខ្លួនអ្នកបើកបរឈ្មោះ វ៉ា សារ៉ែន ចំពោះវត្ថុតាងរថយន្ត រក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលវាលពង់ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
អាណោចអាធ័មណាស់! ក្មេងប្រុសម្នាក់ រត់ឆ្លងផ្លូវត្រូវរថយន្តបុកស្លាប់ ខណ:បញ្ជូនដល់មន្ទីរពេទ្យ

មតិយោបល់