ព័ត៌មានជាតិ

Cristiano Ronaldo ប្រាប់​ថា​ចង់​មក​លេងឲ្យ Manchester United វិញ​ថ្ងៃ​ណាមួយ​

​ទីក្រុង​ម៉ា​ឌ្រី​ដ​៖ Cristiano Ronaldo មានបំណង​ពេញទំហឹង នៅ​ថ្ងៃ​ណាមួយ នឹង​វិល​មក​លេងឲ្យ​បិសាច​ក្រហម Manchester United ដែល​ជា​អតីត​ដ៏​រុងរឿង ដ៏​ឆាប់រហ័ស​ខ្លួន ។​
​កីឡាករ​សញ្ជាតិ​ព័រ​ទុ​ហ្គាល បាន​ល្បី​រន្ទឺ​យ៉ាងខ្លាំង ក្នុងអំឡុងពេល​លេង រយៈពេល ៦ ឆ្នាំ ឲ្យ​បិសាច​ក្រហម នៅ​ចន្លោះ​ឆ្នាំ ២០០៣ ដល់ ២០០៩ ជួយ​ឲ្យ​ក្លិប​នេះ ឈ្នះ​ពាន Premier League ចំនួន ៣ FA Cup ចំនួន ១ និង ពា​ន Champions League ១ ផងដែរ ។​

​កីឡាករ Ronaldo បាន​បន្ត​ចូលរួម​លេងឲ្យ Real Madrid ដោយ​កំណត់ត្រា​ខ្ពស់​របស់​ពិភពលោក ក្នុងតម្លៃ ៨០ លាន​ផោន ប្រហែល ១៣០ លាន​ដុល្លារ អាមេរិក ក្នុង​ចន្លោះ​ទីផ្សារ​ផ្ទេរ​កីឡាករ ហើយ​កាន់តែ​ទទួលបាន​ការចាប់អារម្មណ៍ និង​លើក​ពាន Ballon d’Or ដើម្បី​បង្អាក​តំណែង ៤ ឆ្នាំ​របស់ Lionel Messi ។​
​កីឡាក​រវ័យ ២៩ ឆ្នាំ​រូប​នេះ​បាន​ទទួចថា គាត់​ពិតជា​សប្បាយរីករាយ​ខ្លាំងណាស់ ជាមួយនឹង Galacticos ដែល​ជា​កន្លែង​សល់​កិច្ចសន្យា ៤ ឆ្នាំ​ទៀត តែ​គាត់​កំពុងស្ថិត​នៅ​លើ​ជោគវាសនា ដោយ​សម្រេច​ចិត្ត​វិល​ទៅកាន់​បិសាច​ក្រហម នៅ​ថ្ងៃ​ណាមួយ ។​

​ថ្លែង​ប្រាប់​ទៅ​ទំព័រ Daily Mail កីឡាករ Ronaldo និយាយថា “​ខ្ញុំ​ស្រលាញ់​បិសាច​ក្រហម អ្នក​ទាំងអស់​គ្នា​បាន​ដឹង​ហើយ ព្រោះ​ខ្ញុំ​និយាយ​វា​ជាច្រើន​ដង ព្រោះថា​បិសាច​ក្រហម​ជា​បេះដូង​របស់​ខ្ញុំ ដោយ​ចាកចេញ​ពី​មិត្តភក្តិ​ល្អៗ​នៅ​ទីនោះ តែ​ក៏​ជូនពរ​ខ្លួនឯង ឲ្យមាន​ថ្ងៃ​ណា​មួយ វិល​ទៅ​កាន់ បិសាច​ក្រហម​វិញ​។ ម្យ៉ាងវិញទៀត​នៅ Real Madrid ក៏​ជា​កន្លែង​រីករាយ​ដែរ ដោយ​ខ្ញុំ​នៅសល់​រយៈពេល ៤ ឆ្នាំ​ទៀត តែ​យើង​មិន​អាច​មើលឃើញ​ពី​អនាគត ព្រោះ​ពេល​នេះ​នៅតែ​ស្រលាញ់​បិសាច​ក្រហម ” ។​

​បិសាច​ក្រហម ក្រោយ Alex Ferguson ចូលនិវត្តន៍ បាន​ស៊ូទ្រាំ​អស់​រយៈពេល ១២ ខែ ដោយ​ធ្លាក់​ទៅកាន់​កណ្តល​តារាង ក្រោម​ថ្វីដៃ​ដឹកនាំ​របស់ David Moyes ហើយ​ក៏​ត្រូវ​បាន​ក្លិប​បណ្តេញចេញ ។ រហូតដល់ Louis van Gaal ដែល​ជា​ជើង​ខ្លាំង​មួយ​រូប ដឹកនាំ ៤ ប្រកួត​ចុងក្រោយ នៅ​មិនទាន់​ឃើញ​លទ្ធផល​ឈ្នះ​នៅឡើយ ។​
​ទន្ទឹម​ជាមួយនឹង​គ្នា​នេះ​ដែរ Ronaldo គិតថា បិសាច​ក្រហម នឹង​វិឡ​ទៅកាន់​ភាពល្អប្រសើ​រវិ​ញ ខ្ញុំ​ប្រាកដ​ណាស់ ព្រោះ​ក្លិប​នេះ​ជា​ក្លិប​ដ៏​អស្ចារ្យ ៕
Manchester United's manager Sir Alex Ferguson speaks to Real Madrid's Cristiano Ronaldo after their Champions League soccer match at Santiago Barnabeu stadium in Madrid

មតិយោបល់