កំពង់ធំៈ ថ្ងៃសៅរ៍១១រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១៧និង៣០នាទី មានករណីមនុស្សលង់ទឹកស្លាប់ចំនួន០២នាក់ នៅចំណុចភូមិត្រពាំងឫស្សី ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
១.ជនរងគ្រោះឈ្មោះ នីម វណ្ណះ ភេទប្រុស អាយុ០៨ឆ្នាំ។ ២.ជនរងគ្រោះឈ្មោះ ឆាវី ឆវ័ន្ត ភេទប្រុស អាយុ០៧ឆ្នាំ។
មូលហេតុ៖ ចុះលេងទឹកស្រះ បណ្តាលឱ្យលង់ទឹកស្លាប់។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យសាកសព រួចបញ្ជាក់ថា ពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន ហើយបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់