ព័ត៌មានជាតិ

ប្រទះឃើញ! អាវុធបន្សល់ទុកជាច្រើនដើម នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ

ខេត្តបាត់ដំបង ៖ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការនគរបាលវរការពារព្រំដែនគោកលេខ៨១៩ បានដឹកនាំកម្លាំងក្នុងអង្គភាពសហការជាមួយកម្លាំងខេមរ:ភូមិន្ទ ចេញល្បាតតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ បានប្រទះឃើញអាវុធមួយចំនួននៅចំណុចអូរព្រំដែនភូមិថ្មី ឃុំត្រាង ស្រុកកំរៀង ។

ក្នុងនោះរួមមាន ៖
-អាវុធ១២,៧ ចំនួន ១ដើម, កាណុងត១២,៧ ចំនួន ១ និងជើងទ្រអាវុធ១២,៧ ចំនួន ១, គ្រាប់១២,៧ ថ្មី ចំនួន ៥០៨គ្រាប់
-អាវុធAK47 ចំនួន ៥០ដើម បង់អាកាថ្មីចំនួន ៥២បង់ ។

បច្ចុប្បន្ន កម្លាំងនគរបាលជំនាញបានចុះធ្វើការត្រួតពិនិត្យ និងយកអាវុធទាំងអស់មកយកទៅរក្សាទុកនៅកងពលលេខ៥៣ រង់ចាំចំណាត់ការតាមនីតិវិធី ៕

ប្រភព៖​ អគ្គស្នងការដ្ឋាននគរបាលជាតិ

 

មតិយោបល់