ព័ត៌មានជាតិ

រថយន្តបែនដឹកដី១គ្រឿង បើកវ៉ាជែងរេចង្កូត បណ្តាលឲ្យធ្លាក់ប្រឡាយទឹក ក្រឡាប់ផ្ងារជើង

ភ្នំពេញ: នៅវេលាម៉ោង០២និង២៣នាទីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តបែនដឹកដី បើកបរក្នុងល្បឿនលឿន បានវ៉ាជែងនឹងគេចរថយន្ត១គ្រឿងទៀត បណ្តាលឲ្យរេចង្កូតធ្លាក់ចូលប្រឡាយទឹកក្រឡាប់ផ្ងារជើង ស្ថិតតាមបណ្តោយផ្លូវលេខ១០៤ ក្នុងភូមិវាលថ្លាន់ សង្កាត់គងណយ ខណ្ឌដង្កោ ។

នៅមុនពេលកើតហេតុ គេឃើញរថយន្តខាងលើ ពណ៌ស គ្មានផ្លាកលេខ ធ្វើដំណើរតាមបណ្តោយផ្លូវលេខ១០៤ ក្នុងទិសដៅពីលិចទៅកើត បើកបរក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុ បានវ៉ាជែង ស្រាប់តែគេចរថយន្ត១គ្រឿងទៀត មិនចាំផ្លាកលេខនៅពីមុខ បានរេចង្កូតជ្រុលធ្លាក់ប្រឡាយ បណ្តាលឲ្យក្រឡាប់ផ្ងារជើង ។

ក្រោយពេលកើតហេតុ វត្តមានកម្លាំងសមត្ថកិច្ចជំនាញ ចុះមកពិនិត្យ ដោយមិនមានខូចខាតទ្រព្យសម្បត្តិរដ្ឋនិងឯកជន ឲ្យម្ចាស់ស្ទូចយករថយន្តទៅជួសជុលដោយខ្លួនឯង ក្នុងករណីនេះ មិនបណ្តាលឲ្យតៃកុងរងគ្រោះថ្នាក់នោះទេ គ្រាន់តែខូចខាតរថយន្តបន្តិចបន្តួចតែប៉ុណ្ណោះ ៕

មតិយោបល់