កំពង់ឆ្នាំងៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃចន្ទ ទី០៣ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង៧និង៤០នាទីយប់ មានភ្លៀងខ្យល់កន្ដ្រាក់ បណ្ដាលអោយមានរន្ទះបាញ់ ដើមដូងធ្វើឲ្យដាច់ខ្សែភ្លើង ធ្លាក់មកឆក់ចំមនុស្សម្នាក់ឈ្មោះ ឡាង សុឃា ភេទស្រី អាយុ៣៤ឆ្នាំ សញ្ជាតិខ្មែរ រស់នៅភូមិ ជំពារ ឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង បណ្ដាញអោយសន្លប់មួយសន្ទុះធំ តែមិនប៉ះពាល់ដល់អាយុជីវិតឡើយ បានជួយសង្គ្រោះទាន់ពេលវេលា ពេលដឹកទៅដល់មណ្ឌលសុខភាពព្រៃគ្រី ៕

មតិយោបល់