ក្រចេះ: ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១២ និង ៤០នាទី នៅចំណុច១១៣ ភូមិគ្រញូងសែនជ័យ ឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ មានករណីអគ្គិភ័យកើតឡើង បណ្ដាលឲ្យឆេះ រោងយានដ្ឋាន ធ្វើអំពីឈើប្រក់ ស័ង្កសី ទំហំ ០៨x១២ ម៉ែត្រ
។
សម្ភារៈខូចខាតរួមមាន៖ -ម៉ាស៊ីនក្រឡឹងចំនួន០១ ,ម៉ាស៊ីនស្វានចំនួន០១ ,ម៉ាស៊ីនខ្យល់ចំនួន០១ ,ត្រាក់ទ័រចំនួន០១ និងសម្ភារៈផ្សេងៗ មួយចំនួនទៀត គិតជាទឹកប្រាក់សរុបប្រហែល ២០,០០០ដុល្លារ ។
ម្ចាស់យានដ្ឋានឈ្មោះ ធារ៉ា ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ ។
អគ្គិភ័យនេះបានឆាបឆេះដល់ផ្ទះមួយខ្នងទៀត តែត្រូវបានរថយន្តពន្លត់អគ្គិភ័យពន្លត់ទាន់ បណ្ដាលឲ្យឆេះតែជញ្ជាំងម្ចាស់ផ្ទះឈ្មោះ សូ សារឹម ភេទប្រុស អាយុ៥២ ឆ្នាំ។
មូលហេតុ៖ បណ្តាលមកពីទុសេ្សខ្សែភ្លើង ។
ករណីគ្រោះថ្នាក់អគ្គិភ័យនេះ រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកស្នួល បានអន្តរាគមន៍បាញ់ពន្លត់ ធ្វើឲ្យរលត់ទាំងស្រុង ដោយប្រើប្រាស់ទឹកអស់ចំនួន០២រថយន្ត ៕


មតិយោបល់