អាចចាត់ទុកថាជាកង្វល់មួយ សម្រាប់មិត្តបុរសមួយចំនួន ដែលមានបញ្ហាទៅលើការមិនឡើងរឹងរបស់លិង្គ ឬ លិង្គងាប់ ដែលគេចាត់ទុកថា គឺជាបញ្ហាប្រឈមដ៏ធំមួយ សម្រាប់បុរសជាច្រើននាពេលបច្ចុប្បន្ននេះ ដោយមិនគិតពីអាយុរបស់ពួកគេឡើយ។ ការងាប់លិង្គ អាចបណ្តាលមកពីកត្តាជាច្រើនដូចជា ស្ថានភាពសុខភាពរាងកាយ បញ្ហាផ្លូវចិត្តឬទំនាក់ទំនង ការប្រើថ្នាំមួយចំនួន ការជក់បារី ការប្រើថ្នាំញៀន និង ញៀនស្រាជាដើម។ អ្វីដែលអ្នកអាចធ្វើបាន ដើម្បីដោះស្រាយបញ្ហានេះ ក្រៅពីទៅជួបពេទ្យ គឺមានវិធីសាស្ត្រដូចខាងក្រោម។
១. ញ៉ាំឱ្យបានត្រឹមត្រូវ និង រក្សាទម្ងន់ស្តង់ដា
អាហារដែលអ្នកញ៉ាំ អាចមានឥទ្ធិពលផ្ទាល់ទៅលើការងាប់លិង្គ។ របបអាហារ ដែលសំបូរទៅដោយផ្លែឈើ ផ្លែប័រ គ្រាប់ធញ្ញជាតិ និងត្រី ហើយជាមួយនឹងការញ៉ាំសាច់ក្រហម មានការថយចុះហានិភ័យនៃការងាប់លិង្គ។ របបអាហារដែលមានសុខភាពល្អ ក៏ជួយរក្សាទម្ងន់រាងកាយឱ្យមានសុខភាពល្អផងដែរ។ វាសំខាន់ណាស់ ព្រោះបុរសដែលមានទំហំចង្កេះទំហំ ៤២អ៊ីញ ងាយនឹងមានអាការៈងាប់លិង្គ ដល់ទៅ ៥០% បើធៀបនឹងបុរសដែលមានទំហំចង្កេះ ៣២អ៊ីញ។ ដូចគ្នានេះផងដែរ ការធាត់បង្កើនហានិភ័យនៃជម្ងឺសរសៃឈាមនិងជម្ងឺទឹកនោមផ្អែម ដែលជាកត្តាពីរបណ្តាលឲ្យមានបញ្ហាងាប់លិង្គ។
២.ផឹកទឹកឪឡឹក
ផ្លែឪឡឹកមួយចំណិត អាចជួយធ្វើឱ្យអ្នកមានអារម្មណ៍ស្រស់ស្រាយ និង ជួយដល់ការដោះស្រាយបញ្ហាងាប់លិង្គ។ សារជាតិ Citrulline ដែលជាអាស៊ីតអាមីណេនៅក្នុងឪឡឹកត្រូវបានគេរកឃើញថា ធ្វើអោយប្រសើរឡើងនូវលំហូរឈាមទៅកាន់លិង្គ។ ការសិក្សាឆ្នាំ ២០១១ បានបង្ហាញថាបុរសដែលមានអាការៈខ្សោយលិង្គពីកំរិតស្រាលទៅមធ្យម ហើយបានប្រើប្រាស់សារជាតិ L-citrulline បានបង្ហាញពីភាពប្រសើរឡើងជាមួយនឹងមុខងារលិង្គរបស់ពួកគេ។
៣. គេងឱ្យបានគ្រប់គ្រាន់
ការគេងមិនបានស្កប់ស្កល់ អាចជាកត្តារួមចំណែកដល់ការងាប់លិង្គ។ ការសិក្សាមួយបានសង្កត់ធ្ងន់ទៅលើទំនាក់ទំនងដ៏ជិតស្និទ្ធរវាងកម្រិតអរម៉ូនភេទដូចជាតេស្តូស្តេរ៉ូន មុខងារផ្លូវភេទ និងដំណេក ដោយកត់សម្គាល់ថា កម្រិតអរម៉ូនតេស្តូស្តេរ៉ូន កើនឡើងជាមួយនឹងការគេងលក់។ ប្រសិនបើគេងមិនបានគ្រប់ទេ អរម៉ូននេះក៏មានការចុះថយ ដែលធ្វើឱ្យលិង្គបំពេញមុខងារឡើងរឹងមិនបានល្អ៕
ប្រភទ៖ តាមការចុះផ្សាយរបស់គេហទំព័រ Pulse
មតិយោបល់