ព័ត៌មានជាតិ

កម្លាំងនគរបាលផ្នែកសណ្តាប់ធ្នាប់ ឃាត់ខ្លួនក្រុមក្មេងទំនើង ជិះម៉ូតូបំពងសំឡេងឮខ្លាំង

កំពង់ស្ពឺ: នៅថ្ងៃអាទិត្យ ១២រោច ខែបុស្ស ឆ្នាំជូត ទោស័ក ស.ព.២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ វេលាម៉ោង០៩និង៣០នាទីព្រឹក កម្លាំងនគរបាលផ្នែកសណ្តាប់ធ្នាប់ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍មហាសាំង បានឃាត់ក្រុមក្មេងទំនើង ជិះម៉ូតូបំពងសំឡេងឮខ្លាំង (ស៊ីម៉ាំងប្រែន) ០១គ្រឿង ម៉ាកហុងដាC125 ស៊េរីឆ្នាំ២០០៨ ឡើងតែមស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1AB-6645 ជិះគ្នា០៣នាក់៖

១-ឈ្មោះ ផាន ដារីន ភេទប្រុស អាយុ១៥ឆ្នាំ នៅភូមិអណ្តូងស្លា ឃុំតាំងក្រូច ស្រុកសំរោងទង
២-ឈ្មោះ ផាន រាជ ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិអណ្តូងស្លា ឃុំតាំងក្រូច ស្រុកសំរោងទង
៣-ឈ្មោះ វុធ សុវណ្ណរាជ(ជាម្ចាស់ម៉ូតូ និងអ្នកបើកម៉ូតូ) ភេទប្រុស អាយុ១៦ឆ្នាំ នៅភូមិរលាំងជ្រៃ ឃុំកាហែង ស្រុកសំរោងទង (គ្មានពាក់មួកសុវត្ថិភាពទាំង០៣នាក់ និងគ្មានបំពាក់កញ្ចក់មើលក្រោយ) នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូ
ម៉ែត្រលេខ៥៨-៥៩ ត្រង់ចំណុចភូមិសំបួរ ឃុំមហាសាំង ស្រុកភ្នំស្រួច ។

ករណីនេះក្មេងទំនើងខាងលើ កម្លាំងនគរបាលបាន ធ្វើកិច្ចសន្យាអប់រំ ប្រគល់ជូនអាណាព្យាល គ្រប់គ្រងបន្តចំពោះ វត្ថុតាង កម្លាំងនគរបាលផ្នែកសណ្តាប់ធ្នាប់ យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីសុំគោលការណ៍អនុវត្តន៍បន្ត៕

មតិយោបល់