ព័ត៌មានជាតិ

កម្លាំងជំនាញ ចុះបង្ក្រាបសង្វៀនជល់មាន់១កន្លែង នៅខេត្តព្រះវិហារ

ព្រះវិហារ: នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១២និង៣០នាទី កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកគូលែន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគូលែនត្បូង ចុះបង្ក្រាបសង្វៀនជល់មាន់០១កន្លែង នៅចំណុចអូរដូនស្ងួន ស្ថិតក្នុងភូមិសាស្ត្រភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ ។

ករណីខាងលើនេះ ក្រុមអ្នកលេងល្បែងហាក់ដូចជាដឹងខ្លួនមុន បានរត់គេចបាត់អស់ មុនកម្លាំងសមត្ថកិច្ចចុះទៅដល់ បន្សល់ទុកវត្ថុតាង ត្រូវសមត្ថកិច្ច ប្រមូលនាំយកមករក្សាទុក នៅប៉ុស្តិ៍រដ្ឋបាល ដើម្បីធ្វើកំណត់ហេតុ ស្វែងរកមុខសញ្ញាជនសង្ស័យទាំងនោះ ដែលបានប្រព្រឹត្តល្បែងស៊ីសងខុសច្បាប់ នឹងចាត់ការតាមនីតិវិធីផ្លូច្បាប់៕

មតិយោបល់