ព័ត៌មានជាតិ

ឆេះទៀតហើយ! ផ្ទះពលរដ្ឋចំនួន២ខ្នង ត្រូវអគ្គិភ័យឆេះ នៅខេត្តមណ្ឌលគិរី

មណ្ឌលគិរី: នៅវេលាម៉ោង១២និង១៥នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី៩ ខែមករា ឆ្នាំ២០២១ មានករណីអគ្គិភ័យបានឆេះផ្ទះ ប្រជាពលរដ្ឋអស់ចំនួនពីរខ្នង នៅចំណុចអូរខ្ល ភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។

ផ្ទះទី១ទំហំ បណ្តោយ១២ម៉ែត្រ ទទឹង៩ម៉ែត្រ (ទុកចោល) ឆេះអស់ទាំងស្រុង ។ ចំណែកផ្ទះទី២ទំហំ បណ្តោយ ៥ម៉ែត្រ ទទឹង៣ម៉ែត្រ (ទុកចោល) ឆេះអស់ទាំងស្រុង ។ ម្ចាស់ឈ្មោះ កែវ បារុណ ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិខ្មែរ ។

មូលហេតុ៖ បណ្តាលមកពីផ្ទុះសេខ្សែភ្លើង ។

ករណីអគ្គិភ័យខាងលើនេះ ធ្វើឲ្យខូចខាតសម្ភារ:អស់មួយចំនួន កម្លាំងប៉ុស្តិ៍រដ្ឋបាល និងប្រជាពលរដ្ឋ បានជួយពន្លត់មិនមានឆេះរាលដាលដល់ផ្ទះជិតខាងទេ តែដោយសារកន្លែងកើតហេតុ នៅឆ្ងាយពីអធិការដ្ឋាន ហើយ ស្ថានភាពផ្លូវក៏ពិបាក ហេតុដូច្នេះហើយទើបរថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋានស្រុកកែវសីមា មិនបានចេញធ្វើអន្តរាគមន៍ពន្លត់ទេ ៕

មតិយោបល់