សៀមរាបៈ កាលពីវេលាម៉ោង ០៩ និង៣០នាទីព្រឹក ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១ ស្ថិតនៅ រោងសិប្បកម្មឈើ ក្នុង ភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប មានករណីបុរសម្នាក់ជាជាងឈើបានបាត់បង់ជីវិត ដោយ ម៉ូទ័ររណាអារឈើ នៅក្នុងរោងសិប្បកម្ម។
តាមការបំភ្លឺ ពីឈ្មោះ តាន់ សុខុម ភេទស្រី អាយុ ៦៨ឆ្នាំ ត្រូវជាម្តាយបង្កើតនៃសព បានឱ្យយើងដឹងថា សពជនរងគ្រោះ ឈ្មោះ អ៊ូ ខៃ ភេទប្រុស កាលពីអឡុងឆ្នាំ២០០០ ។
ក្រោយកើតហេតុ កម្លាំងជំនាញ បាន ទៅពិនិត្យ ដល់ទីតាំងរោងសិប្បកម្ម កើតហេតុ ដោយសមកិច្ច រកឃើញថា ផ្នែកក្បាល ពុំមានអ្វីបែក បាក់ រឺដាច់រយាស់នោះទេ។ ត្រង់ក មាន ស្នាមដាច់រយះ រហូតដល់ដាច់បំពង់ក និងសរសៃឈាមធំ។
តាមការពិនិត្យសាកសពខាងលើ សមត្ថកិច្ចជំនាញ សន្និដ្ឋានថា ពុំមានពាក់ព័ន្ធនឹង បទល្មើសព្រហ្មទណ្ឌឡើយ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅថ្ងៃកើតហេតុជនរងគ្រោះបានហូបបររួច ក៏ដើរមកខាងក្រោយផ្ទះ ដែលជាកន្លែងធ្វើសិប្បកម្មឈើ ភ្លាមនោះ ក៏ឮសូរម៉ូទ័រ ដែលភ្ជាប់ដោយផ្លែ រណាអា (សំរាប់កាត់ និងជ្រៀកឈើ) ពេលនោះ ប្រពន្ធក៏រត់ទៅមើល ក៏ឃើញជនរងគ្រោះខាងលើដួលនៅដី និងមានស្នាមដាច់ត្រង់ក ហើយហូរឈាមច្រើន ក៏បណ្តាលស្លាប់នៅកន្លែង កើតហេតុនោះតែម្តង។
សមត្ថកិច្ចបានសន្និដ្ឋានថា មូលហេតុនៃការបាត់បង់ជីវិតនេះ ដោយសពជនរងគ្រោះ មានជំងឺប្រចាំកាយ ( សរសៃប្រសាទ ចាប់ពីដួលម៉ូតូបែកក្បាល)។ ដូច្នេះ ពិនិត្យជាក់ ស្ដែង សពជនរងគ្រោះ ពិតជាបានបញ្ចប់ជីវិត ដោយ ខ្លួនឯង (ដោយភ្លើងម៉ូទ័រ រណាអារឈើ )។
បច្ចុប្បន្នសពត្រូវប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់