ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ៣នាក់ ព្រមទាំងថ្នាំញៀនចំនួន២០កញ្ចប់ នៅស្វាយប៉ាក

ភ្នំពេញ: ជនសង្ស័យ ៣នាក់ ត្រូវកម្លាំងនគរបាល ព្រហ្មទណ្ឌខណ្ឌឫស្សីកែវ សហការជាមួយកម្លាំង នគរបាលប៉ុស្តិ៍ស្វាយប៉ាក បានបើកប្រតិបត្តិការ ចុះបង្ក្រាបទីតាំងមួយកន្លែង ដែលជាប់ពាក់ព័ន្ធនិង ករណីគ្រឿងញៀន ហើយកម្លាំងនគរបាល យើងបានដកហូត នៅម្សៅក្រាមពណ៌(ស)ថ្លា ចំនួន ២០កញ្ចប់ កាលពីវេលាម៉ោង ៨និង១០នាទីយប់ ថ្ងៃទី១០ ខែសីហា ឆ្នាំ ២០១៦ ដែលស្ថិតនៅចំណុចក្រុម៧ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

លោក ម៉ៅ ចាន់ថុន នាយរងផ្នែកទទួលបន្ទុកព្រហ្មទណ្ឌបានឲ្យដឹងថា ក្នុងប្រតិបត្តិបង្ក្រាបនេះដែរ កម្លាំងសមត្ថកិច្ចយើង បានធ្វើការឃាត់ខ្លួន ជនសង្ស័យ ៣នាក់ និងបានដកហូត នៅម្សៅក្រាមពណ៌(ស) ចំនួន ២០កញ្ចប់ ជាប្រភេទ ម៉ាទឹកកក ដោយក្នុងនោះ មានការចូលរួមសម្របសម្រួល ពីលោក ចែ សុង ព្រះរាជ្ញាធររងអមសាលាដំបូងរាជធានីភ្នំពេញ ។

លោក ម៉ៅ ចាន់ថុន បានបន្តទៀតថា ក្នុងប្រតិបតិ្តការនេះដែល កម្លាំងនគរបាលយើង បានធ្វើការឃាត់ខ្លួនជនសង្ស័យ ៣នាក់ ដែលទី១ មានឈ្មោះ ប៊ន ច័ន្ទណាវី ភេទស្រី អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ, ទី២ ឈ្មោះ ថាច់ ភារម្យ ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៥៣៥ ក្រុម៣ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក និងទី៣ មានឈ្មោះ ឡេ ស៊ីឡុង ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិវៀតណាម មុខរបរ ជួញដូរថ្នាំញៀន ហើយក៏ជាមុខសញ្ញា ចាស់ធ្លាប់ជាប់ពន្ធធនាគា និងបានដកហូតនៅសម្ភារ:ប្រើប្រាស់ មួយចំនួន កាំបិតតាំតោ ៤, ដាវ ៥ដើម និងកូនកាំបិត ២ ។

បច្ចុប្បន្នជនសង្ស័យទាំង ៣នាក់ និងវត្ថុតាងខាងលើ ត្រូវបានកម្លាំងនគរបាល ឃុំខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿង បញ្ចូនទៅកាន់តុលាការ ចាត់ការបន្តតាមនិតិវិធីច្បាប់ ៕

photo_2016-08-11_17-06-37 photo_2016-08-11_17-06-41 photo_2016-08-11_17-06-45 photo_2016-08-11_17-06-49 photo_2016-08-11_17-06-52

មតិយោបល់