ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ និងដកហូតនៅថ្នាំញៀន២កញ្ចប់

ភ្នំពេញ: កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌឫស្សីកែវ បានធ្វើការជិះល្បាត នៅជុំវិញមូលដ្ឋាន ក៏បានប្រទះឃើញ ជនសង្ស័យម្នាក់ និងបានធ្វើការឆែកឆេរ រកឃើញនៅថ្នាំញៀន ២កញ្ចប់ធំតូច កាលពីវេលាម៉ោង ១និង៤០នាទី យប់រំលងអាធ្រាត ថ្ងៃទី១១ ខែសីហា ឆ្នាំ ២០១៦ ដែលស្ថិតនៅចំណុច ខាងក្រោយសាលាពញាក្រែក ផ្លូវលេខ៩៣ ក្រុម១៨ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

ជនសង្ស័យដែលកម្លាំងសមត្ថកិច្ចឃាត់ខ្លួននោះ មានឈ្មោះ ភាព ផា ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិទម្លាប់ ឃុំសោម ស្រុកគីរីវង្ស ខេត្តតាកែវ និងបានដកហូតនៅម្សៅក្រាមពណ៌(ស)ថ្លា ចំនួន ២កញ្ចប់ធំតូច ។

បើតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ កម្លាំងសមត្ថកិច្ច យើងបានធ្វើការជិះល្បាត នៅជុំវិញមូលដ្ឋាន ដើម្បីការពារសន្តិសុខ សុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ និងទប់ស្កាតនៅបទល្មើសដូចជា ឆក់ ប្លន់ លួច គាស់ផ្ទះ ។ ខណ:ពេលនោះ ស្រាប់តែបានប្រទះឃើញ ជនសង្ស័យខាងលើ ដោយមានការសង្ស័យ ទើបកម្លាំងសមត្ថកិច្ច យើងបានធ្វើការឃាត់ខ្លួនសួរនាំ និងបានឆែកឆេររកឃើញនៅម្សៅក្រាមពណ៌(ស)ថ្លា ចំនួន ២កញ្ចប់ធំតូច ហើយកម្លាំងសមត្ថកិច្ចយើងបាននាំខ្លួន មកប៉ុស្តិ៍នគរបាលទួលសង្កែ ដើម្បីធ្វើការសាកសួរ ។

បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងខាងលើ ត្រូវបានកម្លាំងនគរបាល ឃុំខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាល ខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿង បញ្ចូនទៅកាន់តុលាការ ចាត់ការបន្តតាមនិតិវិធីច្បាប់ ៕

photo_2016-08-11_17-12-20

 

photo_2016-08-11_17-12-23

photo_2016-08-11_17-12-28

មតិយោបល់