ព័ត៌មានជាតិ

បង្ក្រាបក្មេងទំនើងប្រុសស្រីចំនួន៣នាក់ ករណីជិះម៉ូតូបំពងសំឡេងឮខ្លាំង (ស៊ីម៉ាំងប្រែន)

កំពង់ស្ពឺ: នៅថ្ងៃអាទិត្យ ១២រោច ខែបុស្ស ឆ្នាំជូត ទោស័ក ស.ព.២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ វេលាម៉ោង០៩និង៤២នាទីយប់ កម្លាំងនគរបាលផ្នែកសណ្តាប់ធ្នាប់ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍មហាសាំង បានឃាត់ក្រុមក្មេងទំនើង ជិះម៉ូតូបំពងសំឡេងលឮខ្លាំង (ស៊ីម៉ាំងប្រែន) ០១គ្រឿង ម៉ាកYAMAHA WINNER ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ គ្មានផ្លាកលេខ ជិះគ្នា០៣នាក់៖

១-ឈ្មោះ ភឿន វីរ: ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិស្វាអន្ទ្រុង ឃុំតាំងសំរោង ស្រុកភ្នំស្រួច (អ្នកបើកម៉ូតូ ពាក់មួកសុវត្ថិភាព និងមិនបំពាក់កញ្ចក់មើលក្រោយ) ,២-ឈ្មោះ ស៊ី សារឿន ភេទស្រី អាយុ១៧ឆ្នាំ នៅភូមិដីក្រហម ឃុំព្រៃក្មេង ស្រុកភ្នំស្រួច (ជិះពីក្រោយ គ្មានពាក់មួកសុវត្ថិភាព),៣-ឈ្មោះ ឆាំ ស៊ូយ ភេទស្រី អាយុ១៧ឆ្នាំ នៅភូមិដីក្រហម ឃុំព្រៃក្មេង ស្រុកភ្នំស្រួច (ជិះពីក្រោយ គ្មានពាក់មួកសុវត្ថិភាព) នៅលើផ្លូវលំត្រង់ចំណុចភូមិសំបួរ ឃុំមហាសាំង ស្រុកភ្នំស្រួច ។

ករណីនេះ ក្មេងទំនើងខាងលើ កម្លាំងនគរបាលបានធ្វើកិច្ចសន្យាអប់រំ ប្រគល់ជូនអាណាព្យាលគ្រប់គ្រងបន្ត ចំពោះវត្ថុតាង កម្លាំងនគរបាលផ្នែកសណ្តាប់ធ្នាប់ យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីសុំគោលការណ៍អនុវត្តន៍បន្ត៕

មតិយោបល់