ភ្នំពេញៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា របាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ឃើញថា មធ្យោបាយចូលគោលដៅមានចំនួន ៧,៩១៦គ្រឿង ម៉ូតូ ៤,៦២២គ្រឿង ក្នុងនោះរកឃើញមធ្យោបាយល្មើសសរុបចំនួន ៨៣៥គ្រឿង មានម៉ូតូចំនួន ៦២៣គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
ដោយឡែកក្នុងរយៈពេល១០ថ្ងៃ (ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែមករា) ការរឹតបន្ដឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក មធ្យោបាយចូលគោលដៅមានចំនួន ៧៦,៦៥៨គ្រឿង ក្នុងនោះរកឃើញមធ្យោបាយល្មើសសរុបចំនួន ៨,៩៧៧គ្រឿង មានម៉ូតូចំនួន ៦,៦៧២គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែលបានវាយតម្លៃរយៈពេល១០ថ្ងៃ នៃខែមករានេះ ឃើញថា ការអនុវត្តតាមអនុក្រឹត្យថ្មីក្នុងការផាកពិន័យយានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍ យ៉ាងល្អប្រសើរ ៕

មតិយោបល់