ព័ត៌មានជាតិ

លាន់កក្រើកធរណី! អិស្កា១គ្រឿង កាយដីចម្ការប៉ះចំមីនតោន ផ្ទុះខ្ទាតអំបែងនឹងផ្សែងរំសេវ ត្រូវបុរសម្នាក់រងរបួសធ្ងន់

ពោធិ៍សាត់: នៅថ្ងៃទីសៅរ៍១១រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១៥និង១១នាទី មានករណីsk (អិស្កា) កាយដីចម្ការជាន់មីនតោន ផ្ទុះមួយលើក នៅចំណុចអូរបែកចាន ស្ថិតក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

ជនរងគ្រោះឈ្មោះ ចយ លីន ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិស្បូវរីក ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ បានដើរពីក្រោយsk (អិស្កា) បណ្តាលខ្ទាតអំបែងនឹងផ្សែងរំសេវ ប៉ះពាល់ភ្នែកនឹងមុខដងខ្លួន
ត្រូវបានសាច់ញាតិបញ្ជូនទៅមន្ទីរពេទ្យខេត្តពោធិសាត់ ដើម្បីព្យាបាល ។

មូលហេតុ៖ បណ្តាលមកពីអិស្កា១គ្រឿងកាយដីចម្ការ ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចនៅមូលដ្ឋានបានចុះទៅពិនិត្យ និងធ្វើកំណត់ហេតុ នូវករណីខាងលើនេះ តាមនីតិវិធី ៕

មតិយោបល់