ព័ត៌មានជាតិ

រថយន្ត starex ផ្លាកលេខ2 AM-8826 ភ្នំពេញ ក្រឡាប់ផ្ងារជើង បណ្តាលឲ្យជនបរទេស២នាក់រងរបួស

ពោធិ៍សាត់: នៅរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បណ្តាលឲ្យរថយន្ត១គ្រឿងក្រឡាប់ផ្ងារជើង បង្កឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចក្នុងមូលដ្ឋាន ស្ថិតនៅឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ នៅមុនពេលកើតហេតុ គេឃើញរថយន្ត១គ្រឿងម៉ាក starex (ស្តារិច) ពាក់ផ្លាកលេខ2 AM-8826 ភ្នំពេញ បើកបរដោយជនបរទេសមានគ្នាចំនួន២នាក់ ធ្វើដំណើតាមបណ្តោយផ្លូវជាតិលេខ៥ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តនោះក្រឡាប់ផ្ងារជើងឡើងលើ បណ្តាលឲ្យជនរងគ្រោះរបួសស្រាលទាំងពីរនាក់។

ក្រោយពេលកើតហេតុ វត្តមានកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ ដើម្បីធ្វើកំណត់ហេតុ
តាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់