ព័ត៌មានជាតិ

Update៖ សូមជួយស៊ែរស្វែងរកសាច់ញាតិ! បុរសវ័យចំណាស់ដែល ត្រូវរថយន្តកូរ៉ូឡាដឹកទម្លាក់ចោលនោះ ពេលនេះស្លាប់ហើយ

ភ្នំពេញៈ បុរសម្នាក់វ័យអាយុច្រើនហើយមានជំងឺជាប់ខ្លួនថែមទៀត មិនដឹងថាកូនចៅនៅទេណានោះទេ? បានជាគេយកមកបោះបង់ចោលនៅចញ្ចើមផ្លូវ រួចហើយដេកស្លាប់យ៉ាងអាណោចអាធ័មផ្អើលប្រជាពលរដ្ឋនាំគ្នាចោមរោមមើល ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៨និង៣០នាទីយប់ ថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ តាមបណ្តោយផ្លូវរ៉ារទះភ្លើង នៅចំណុចរ៉ារទះភ្លើងក្បែរនឹងវត្តនាគវ័ន្តស្ថិតនៅក្នុង សង្កាត់ស្រះចក ខណ្ឌដូនពេញ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានអោយដឹងថា មុនពេលកើតហេតុខាងលើនេះគេបានឃើញបុរសវ័យចំណាស់មានឈ្មោះ ជឿន ភេទប្រុស អាយុប្រហែលជា ៥០ឆ្នាំជាងមិនដឹងថា ផ្ទះសំបែងនៅទេណានិងស្រុកកំណើតនៅឯណានោះទេ? ដោយប្រជាពលរដ្ឋគាត់បានឃើញតាំងពីម៉ោង ៦ព្រឹកថ្ងៃទី១០ខែមករា ឆ្នាំ២០២១ មានរថយន្តមួយគ្រឿងម៉ាក កូរ៉ូឡា ពណ៌ស្ករ មិនចាំស្លាកលេខនោះទេ បើកមកដល់ចំណុច
កើតហេតុហើយក៏ស្រាប់តែដាក់បុរសវ័យចំណាស់ខាងលើ ចោលហើយបើករថយន្តចេញទៅបាត់ស្រមោលរហូតដល់ម៉ោងថ្ងៃត្រង់ ក៏អ្នករស់នៅជិតនឹងកន្លែងកើតហេតុឃើញ បុរសវ័យចំណាស់គាត់អង្គុយនៅមាត់ផ្លូវច្រកចូលរ៉ារទះភ្លើងដកដង្ហើមស្ទើរតែស្លាប់ ទើបប្រជាពលរដ្ឋទាំងនោះអាណិត ក៏នាំគ្នាយកពូកនិងមុងយកទៅអោយគាត់ដេករួចហើយ អោយរបស់ម្ហូបគាត់ហូបនិងសួរនាំថា ផ្ទះនៅឯណាចាំគាត់ជូនទៅហើយមានស្គាល់លេខកូនចៅរឺអត់គាត់និយាយថា អត់ស្គាល់ហើយក៏ដេកលក់បាត់ទៅ រហូតដល់ម៉ោងប្រហែលជា ៨យប់ ក៏យកអីអោយគាត់ហូបទៀត ស្រាប់តែដាស់អត់ឆ្លើយរួចហើយស្ទាបដង្ហើមទៅអត់មានដក ក៏តេ
រាយការណ៍ទៅអោយសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ស្រះចក អោយជួយស្រាវជ្រាវរកសាច់ញាតិ និងរកអត្តសញ្ញាណរបស់ជនរងគ្រោះ ហើយសមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះគឺគាត់ស្លាប់ដោយសារតែជំងឺប្រចាំកាយ បង្កអោយមានការភ្ញាក់ផ្អើលទៅដល់បងប្អូនប្រជាពលរដ្ឋ នាំគ្នាចោមរោមមើលយ៉ាងខ្លាំង។

ក្រោយពេលកើតហេតុខាងលើនេះសពជនរងគ្រោះ ត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកចតុមុខ ដឹកយកទៅតម្កល់នៅឯវត្តទួលអស់លោក ដើម្បីរង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យទៅតាមប្រពៃណី៕

មតិយោបល់