ព័ត៌មានជាតិ

ទំនិញចម្រុះខូចគុណភាព ភេសជ្ជៈមានជាតិអាល់កុល និងគ្មានជាតិអាល់កុល ត្រូវមន្ត្រីជំនាញដកហូត

យោងតាមផេកអគ្គ.ការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF បានឲ្យដឹងថា ភេសជ្ជៈមានជាតិអាល់កុល និងគ្មានជាតិអាល់កុលប្រមាណ ២៩៨ លីត្រ អាល់កុលក្លែងក្លាយ (មេតាណុល) ចំនួន ៥៩ លីត្រ និងទំនិញចម្រុះខូចគុណភាពនិងហួសកាលបរិច្ឆេទប្រើប្រាស់ប្រមាណ ២៥.៧៤ គីឡូក្រាមត្រូវបានធ្វើការដកហូត និងកម្ទេចចោល

ដើម្បីធានាការពារផលប្រយោជន៍ សុខុមាលភាពរបស់ប្រជាពលរដ្ឋ និងការយល់ដឹងពាក់ព័ន្ធអំពើមិនសុចរិត លើអ្នកប្រើប្រាស់ នៅថ្ងៃទី១៨ និង១៩ ខែតុលា ឆ្នាំ២០២១ មន្ត្រីស៊ើបអង្កេត សាខា ក.ប.ប. ប្រចាំខេត្តកំពង់ស្ពឺ ខេត្តតាកែវ ខេត្តព្រះវិហ៊ា ខេត្តក្រចេះ និងខេត្តឧត្តរមានជ័យ បានចុះត្រួតពិនិត្យទំនិញ ម្ហូបអាហារគ្រប់ប្រភេទដែលដាក់លក់នៅលើទីផ្សារ និងបានធ្វើការចែកខិត្តប័ណ្ណផ្សព្វផ្សាយអប់រំសុខភាព និងការយល់ដឹងស្ដីពីអំពើមិនសុចរិតក្នុងធុរកិច្ចប្រេងឥន្ធនៈក្នុងខេត្តទាំងប្រាំខាងលើ។ ជាលទ្ធផលបានរកឃើញ និងដកហូតភេសជ្ជៈមានជាតិអាល់កុល និងគ្មានជាតិអាល់កុលដែលហួសកាលបរិច្ឆេទប្រើប្រាស់ចំនួន ២៩៨ លីត្រ និងអាល់កុលក្លែងក្លាយ (មេតាណុល)ចំនួន ៥៩ លីត្រ និងទំនិញចម្រុះខូចគុណភាពនិងហួសកាលបរិច្ឆេទប្រើប្រាស់ប្រមាណ ២៥.៧៤ គីឡូក្រាមមកកម្ទេចចោលភ្លាមៗ និងបានធ្វើការពិន័យអន្តរការណ៍ទៅតាមច្បាប់ដែលមានចែងផងដែរ។

មតិយោបល់