ព័ត៌មានជាតិ

តូចចិត្តសង្សារសុំទៅរៀបការជាមួយអ្នកផ្សេងលេបថ្នាំសម្លាប់ខ្លួនចោលឪពុកម្តាយ

បាត់ដំបង: នៅយប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ ត្រង់ចំណុចភូមិដំណាក់ក្សាន្ត ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មានករណីយុវជនម្នាក់ធ្វើអត្តឃាតដោយលេបថ្នាំពុលបញ្ចប់ជីវិតខ្លួនឯង ត្រង់ចំណុចភូមិដំណាក់ក្សាន្ត ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

យុវជនរងគ្រោះមានឈ្មោះប៉ាវ សង់ ភេទប្រុស អាយុ២០ឆ្នាំ មានឪពុកឈ្មោះខៀវ បូរ អាយុ៥២ឆ្នាំ និងម្តាយឈ្មោះសុខ រឿន អាយុ៥១ឆ្នាំរស់នៅក្នុងភូមិ ឃុំកន្លែងកើតហេតុខាងលើ។
មូលហេតុដោយសារយុវជនរូបនេះតូចចិត្តនឹងសង្សារស្តីបន្ទោសឲ្យថាស្រឡាញ់នាងមិនស្មោះហើយក៏នាងសុំទៅរៀបការជាមួយប្រុសថ្មីដែលគេស្រឡាញ់នាងពិតប្រាកដ៏។
ក្រោយកើតហេតុកម្លាំងនគរបាលជំនាញបានចុះពិនិត្យនិងធ្វើកោសល្យវិច័្ចយរួចបានធ្វើកំណត់ហេតុប្រគល់សាកសពទៅឲ្យក្រុមគ្រួសារដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់