ព័ត៌មានជាតិ

Update៖ រកឃើញសពហើយ! ករណីក្មេងប្រុស ២នាក់ លង់ទឹកស្លាប់ក្នុងស្រះ

កំពង់ឆ្នាំង: នៅវេលាម៉ោង ១និង៣៥នាទីថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ រកឃើញសពក្មេង ដែលអ្នកភូមិសង្ស័យថា បានលង់ទឹក ចំណុចក្បែរសាលារៀន នៅឃុំក្ដុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

ជនរងគ្រោះឈ្មោះ៖
១/ វី ជីវ៉ាន់ ភេទប្រុស អាយុ ៦ឆ្នាំ ឪពុកឈ្មោះ សែម សុវី អាយុ ៣៦ឆ្នាំ ម្ដាយឈ្មោះ សួន សុផល អាយុ ៣៦ឆ្នាំ។
២/ ជាតិ រិទ្ធី ភេទប្រុស អាយុ ៤ឆ្នាំ ឪពុកឈ្មោះ ជ័រ ជាតិ អាយុ ៣៧ឆ្នាំ ម្ដាយឈ្មោះ ស ចាន់ថា អាយុ ៣៣ឆ្នាំ។

ក្រោយពីកើតហេតុសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់