ភ្នំពេញៈ រថយន្តតាកូម៉ា ពាក់ផ្លាកលេខ រដ្ឋ មួយគ្រឿង បើកបរដោយមន្រ្តីអគ្គិសនី បានជាន់ហ្វ្រាំង ឈប់ស្តុបបែរ ជាច្រឡំជាន់ហ្គែរបុករះម៉ូតូជាបន្តបន្ទាប់ចំនួន៥គ្រឿង និងម៉ូតូកង់៣មួយគ្រឿង បណ្តាលអោយអ្នកបើកបរ របួសចំនួន៣នាក់។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណ១១និង២០នាទីព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ នៅចំណុចស្តុបក្រោមស្ពានអាកាស៧មករា ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
រថយន្តបង្កគ្រោះថ្នាក់នោះ ម៉ាកតាកូម៉ា ពណ៌ទឹកមាស ពាក់ផ្លាកលេខ រដ្ឋ១៣.២.០៤២៨ បើកបរដោយឈ្មោះ ចាន់ សុជាតិ ជាមន្រ្តីអគ្គិសនីកម្ពុជា ។
តាមនគរបាលបានអោយដឹងថា ម៉ូតូចំនួន៥គ្រឿង ក្នុងនោះមួយគ្រឿង កិនជាប់ក្រោមរថយន្ត និងម៉ូតូកង់៣ មួយគ្រឿង ត្រូវបានរថយន្ត បុករះជាបន្តបន្ទាប់ខណៈពេលឈប់ស្តុប បណ្តាលអោយរងរបួសចំនួន៣នាក់។
តាមប្រភពព័ត៌មានកន្លែងកើតហេតុ បានអោយដឹងថា នៅមុនពេលកើតហេតុឃើញរថយន្តខាងលើក បានធ្វើដំណើរតាមផ្លូវលេខ ២៧១ ក្នុងទិសដៅពីត្បូងទៅជើង ។ នៅពេលមកដល់កន្លែងកែងស្ពានអាកាស៧មករា ក៏បានបុករះនិងរុញ ម៉ូតូនិងម៉ូតូកង់៣ ដែលកំពុងតែឈប់ស្តុប ជាបន្តបន្ទាប់និងកិនជាប់មួយគ្រឿងក្រោមរថយន្ត ។
តាមមន្រ្តីអគ្គិសនី ដែលជាអ្នកបើកបរ បានអោយដឹងថា មូលហេតុដែលកើតមានគ្រោះថ្នាក់ គឺដោយសារតែជាន់ហ្វ្រាំងឈប់ស្តុបច្រឡំហ្គែរ ។ ក្រោយកើតហេតុម្ចាស់រថយន្តបង្ក បានចេញថ្លៃជួសជុលនឹងចេញថ្លៃព្យាបាល របួសអស់ជិត១ពាន់ដុល្លារ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ៕
មតិយោបល់