ព័ត៌មានជាតិ

ករណីបុរសម្នាក់លក់ម៉ូតូ យកលុយរួចហើយ បែរជាចង់យកម៉ូតូ រួមទាំងលុយរបស់គេចេញទៅវិញ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ: (ព័ត៌មានបឋម) នៅវេលាម៉ោង ២និង២០នាទីរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ មានករណីបុរសម្នាក់លក់ម៉ូតូហើយយកលុយគេហើយ បែរជាចង់យកម៉ូតូ រួមទាំងលុយរបស់គេចេញទៅវិញ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅតាមបណ្ដោយផ្លូវលេខ១៩២ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងខាងលើ ឃាត់ខ្លួនជនសង្ស័យយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទឹកល្អក់ទី៣ ដើម្បីធ្វើការសាកសួរ ហើយករណីនេះភ្នាក់ងារក្រុមសារព័ត៌មាន Post News យើងមិនទាន់មានប្រភពណាបញ្ជាក់ពីសមត្ថកិច្ចឲ្យពិតប្រាកដថា មូលហេតុអ្វីពិតប្រាកដនោះទេ?

មតិយោបល់