ព័ត៌មានជាតិ

សមត្ថកិច្ចចុះពិនិត្យបន្លែផ្លែឈើ សសៃគុយទាវ មី ប្រហិតនិងជ្រក់ ក្នុងផ្សារថ្មគោល និងផ្សារភួពុយ

បាត់ដំង: យោងតាមផេកផ្លូវការ របស់អគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៧ មន្ត្រីសាខាកាំកុងត្រូលខេត្តបាត់ដំបង បានសហការជាមួយមន្ត្រីមន្ទីរពិសោធន៍ចល័តរបស់អគ្គនាយកដ្ឋានកាំកុងត្រូល រួមមាន មន្រ្តីមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យទំនិញដាក់តាំងលក់ ដើម្បីស្វែងរកទំនិញខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ ពិសេសផ្តោតសំខាន់ទៅលើ បន្លែ ផ្លែឈើ សរសៃគុយទាវ មី ជ្រក់គ្រប់ប្រភេទ ប្រហិត -ល- នៅផ្សារថ្មគោល ស្រុកថ្មគោល និងផ្សារភួ ពុយ នៅសង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដើម្បីស្វែងរកសារធាតុ គីមីហាមឃាត់ និងសំណល់ថ្នាំកសិកម្ម៕

មតិយោបល់