ព័ត៌មានជាតិ

អគ្គិភ័យឆេះផ្ទះ លក់គ្រឿងអេឡិចត្រូនិច មួយកន្លែង រងការខូចខាតសម្ភារៈអស់ជាច្រើន នៅខណ្ឌ៧មករា

ភ្នំពេញៈ ករណីអគ្គិភ័យឆាបឆេះផ្ទះ លក់គ្រឿងអេឡិចត្រូនិច មួយកន្លែង កាលពីវេលាម៉ោង៤និង៣០នាទីទៀបភ្លឺ ថៃ្ងពុធ ១៥រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ស្ថិតនៅចំណុចផ្ទះលេខ43DEo ផ្លូវលេខ១០៧ ភូមិ២ សង្កាត់អូរឫស្សីទី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ម្ចាស់រងគ្រោះឈ្មោះ ជាម តាត់ ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរម្ចាស់ហាង។ ប្រភេទសំណង់ៈ ថ្មបេតុង (ទំហំ ៥ម៉ែត្រ x ១៦ម៉ែត្រ ) ខូចខាតសម្ភារៈ៖ ឆេះម៉ូតូអស់ចំនួន៣គ្រឿង, ទូក្លាសសេចំនួន៣គ្រឿងនឹងពុំបានឆេះរាលដាលដល់ផ្ទះអ្នកនៅក្បែរឡើយ។

មូលហេតុ៖ ឆ្លងចរន្តអគ្គិសនី ។ ករណីនេះ មិនបណ្តាលលឲ្យនរណាម្នាក់ រងគ្រោះថ្នាក់នោះទេ ។

កម្លាំងសមត្ថកិច្ចបានចេញរថយន្តការិយាល័យ អគ្គិភ័យចំនួន៣គ្រឿង ប្រើប្រាស់ទឹកអស់១ឡាន ស្មើនឹង៤ម៉ែត្រ គូប ។ ពន្លត់ចប់នៅវេលាម៉ោង៤និង៥៥នាទីទៀបភ្លឺ នាថ្ងៃខែឆ្នាំដដែរ ៕

មតិយោបល់