ព័ត៌មានជាតិ

ដំណឹងស្វែងរកសាច់ញាតិ! រថយន្តដឹកប្រេងឥន្ធនៈPTTបុកស្លាប់ទៀតហើយ នៅខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ: នៅវេលាម៉ោង ៧និង១៦នាទីយប់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកម៉ូតូ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៤០-៤១ ភូមិវល្លិសរ ឃុំវល្លិសរ ស្រុកសំរោងទ ខេត្តកំពង់ស្ពឺ។

រថយន្ដបង្កម៉ាក ហ៊្វុយសូ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A-3250 មានសណ្ដោងស៊ីទែនប្រេង ពាក់ស្លាកលេខ ភ្នំពេញ 4A-0521 អ្នកបើកបរមិនស្គាល់អត្ដសញ្ញាណ (រត់គេចខ្លួន) ធ្វើដំណើរពីទៅកើត លុះមកដល់ចំណុចខាងលើ បានបុកម៉ូតូ ១គ្រឿង ម៉ាកហុងដា C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៤ ពាក់ស្លាកលេខ កំពង់ធំ 1C-5853 អ្នកបើកបរមិនស្គាល់ឈ្មោះ និងទីលំនៅ ភេទប្រុស អាយុប្រហែល ២៨ឆ្នាំ(ស្លាប់) ធ្វើដំណើពីកើតទៅលិច បណ្ដាលឲ្យអ្នកបើកបរម៉ូតូស្លាប់នៅនឹងកន្លែងកើតហេតុ។

ក្រោយពេលកើតហេតុសមត្ថកិច្ច ចុះវាស់វែងយកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកសំរោងទង ចំណែកសព ត្រូវបានដម្កល់ទុកនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ដើម្បីស្វែងរកសាច់ញាតិ។

សូមបញ្ជាក់៖ អ្នកបើកបរម៉ូតូមិនពាក់មួកសុវត្ថិភាព និងគ្មានកញ្ចក់មើលក្រោយ៕

មតិយោបល់