ព័ត៌មានជាតិ

ស្រី្តម្នាក់រងរបួសបែកប្រអប់ជើងម្ខាង ខណៈពេលរថយន្តបែនដឹកដីបើកបត់កៀរហើយកិន

ភ្នំពេញ: ស្ត្រីម្នាក់បានរងរបួសបែកប្រអប់ជើង ខណ:ពេលជិះម៉ូតូត្រូវរថយន្តបែនដឹកដីធុនធំបើកកៀរហើយដួលចូលកិនតែម្តង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានបង្កឡើងកាលពីវេលាម៉ោង ៨និង៤៥នាទីព្រឹកថ្ងៃទី១៣ ខែមក ឆ្នាំ២០២១ តាមបណ្ដោយមហាវិថីឈ្នះឈ្នះកែងនឹងផ្លូវបេតុងភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

រថយន្តបង្កម៉ាក ហ៊ីណូ ពណ៌លឿងលាយត្រួយចេក ពាក់ស្លាកលេខ ភ្នំពេញ 3E-5102 ប្រភេទដឹកដីខ្សាច់ ក្រោយកើតហេតុហេតុអ្នកបើកបររត់គេចខ្លួនបាត់ស្រមោល។

ស្ត្រីរងគ្រោះមានឈ្មោះ ស៊ីវ អ៊ឺន អាយុ ៦១ឆ្នាំ មានមុខរបរនៅផ្ទះរងរបួសបែកប្រអប់ជើងផ្នែកខាងឆ្វេង មានទីលំនៅភូមិត្រពាំងស្នោរ សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ជិះម៉ូតូមួយគ្រឿងម៉ាក ឌ្រីមសង់សេ១២៥ ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1BZ-3543។

តាមព័ត៌មានពីក្រុមគ្រួសារសាច់ញាតិបានឲ្យដឹងថា ស្ត្រីខាងលើបានជិះម៉ូតូឌ្រីមសង់មួយគ្រឿងចេញពីផ្ទះ ដោយយកស្ករត្នោតទៅឲ្យបងប្អូន នៅឯឃុំព្រែកឫស ស្រុកមុខកំពូល ខេត្តកណ្ដាល។ តាមប្រភពព័ត៌មានបានបន្តទៀតថា នៅមុនពេលកើតហេតុគេឃើញរថយន្តដឹកដីខ្សាច់ខាងលើ បើកតាមបរតាមបណ្តោយមហាវិថីវិមានឈ្នះឈ្នះ ក្នុងទិសដៅពីលិចមកកើតដោយដឹកដីខ្សាច់ពេញក្នុងរថយន្ត ស្របពេលនោដែរ ក៏មានស្ត្រីរងគ្រោះជិះម៉ូតូមួយគ្រឿងម្នាក់ឯង នៅខាងមុខរថយន្តស្របទិសដៅគ្នា ខណ:ពេលមកដល់ចំណុចកើតហេតុរថយន្ត ក៏បានបត់ស្ដាំចូលផ្លូវបេតុងកៀរម៉ូតូ ដែលកំពុងជិះពីរមុខបណ្ដាលឲ្យដួលម៉ូតូខ្ទាតស្ត្រីរងគ្រោះ ចូលជើងកង់រថយន្តកិនប្រអប់ជើងខាងឆ្វេងបែករងរបួសធ្ងន់ធ្ងរ។

ក្រោយកើតហេតុគេឃើញសមត្ថកិច្ចមូលដ្ឋាន ចុះទៅដល់ទីតាំងកន្លែងកើតហេតុ បានរាយការណ៍ទៅសមត្ថកិច្ចជំនាញ ចុះមកកន្លែងកើតហេតុវាស់វែង ដើម្បីយកម៉ូតូនិងរថយន្តទៅរក្សាទុកនៅឯការិយាល័យចាចរណ៍ជើងគោករាជធានីភ្នំពេញដើម្បីធ្វើការដោះស្រាយគ្នានៅពេលក្រោយ ចំណែកឯជនរងគ្រោះ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យកាល់ម៉ែត៕

មតិយោបល់