ព័ត៌មានជាតិ

Update៖ យោធា ឋានន្តរស័ក្តិវរៈសេនីយ៍ឯកម្នាក់ គាំងបេះដូង បណ្តាលឲ្យដួលស្លាប់

ភ្នំពេញ: នៅវេលាម៉ោង៦និង១៥នាទីព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ត្រង់ចំណុចផ្លូវរដ្ឋសភា ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ មានករណីប្រទះឃើញបុរសម្នាក់ដេកស្លាប់ នៅលើការ៉ូទ្បាខាងមុខ ពុទ្ធសាសនបណ្ឌិត្យ ។

សពជនរងគ្រោះឈ្មោះ អ៊ូ ប៊ុនសេង ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរយោធា ឋានន្តរសក្ក័វរ:សេនីយ៍ឯក អត្តលេខ០១៤៩៥៣ កងឯកភាពទីចាត់ការងារព្រំដែន អបក ។

ចំពោះសម្ភារ:របស់សពរួមមាន៖ ១.កាំភ្លើង១គ្រឿងម៉ាក P.ACOLTលេខ៦៦០៧ ,២.គ្រាប់មាន០៧គ្រាប់,៣.កាបូបលុយចំនួនមួយ
,៤.រថយន្ត១គ្រឿង មាក់ មែកស័រដេស ពណ៌ស ផ្លាកលេខភម០២ 2-7258 ។

មូលហេតុ៖ បណ្តាលមកបីគាំងបេះដូង បណ្តាលឲ្យដួលស្លាប់ ។

បច្ចុប្បន្នសាកសព ត្រូវកម្លាំងសមត្ថកិច្ចជំនាញ ដឹកយកទៅវត្តស្ទឹងមានជ័យ ៕

មតិយោបល់