ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

រុស្ស៊ី និងអ៊ុយក្រែន កំពុងគ្រឺតធ្មេញដាក់គ្នា ជុំវិញបញ្ហាភេរវកម្មនៅឧបទ្វីប Crimea

រុស្ស៊ីៈ ភាពតានតឹងរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន កាន់តែកើនខ្លាំងឡើងៗ ខណៈដែលលោកប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀរពូទីន បានចោទប្រកាន់កាលពីថ្ងៃពុធថា ក្រុងកៀវ បានរៀបចំគម្រោងធ្វើការវាយប្រហារភេរវកម្មនៅក្នុងឧបទ្វីប Crimea របស់រុស្ស៊ី និងបានប្តេជ្ញាចាត់វិធានការបន្ថែមទៀត ដើម្បីធានាឱ្យបាននូវសុវត្ថិភាព នៃហេដ្ឋារចនាសម្ព័ន្ធ និងប្រជាពលរដ្ឋនៅទីនោះ។

លោកពូទីនបាននិយាយប្រាប់សន្និសីទកាសែតមួយថា «អ្នកដែលរឹបអូសយកអំណាចនៅក្នុងទីក្រុង Kiev … បានប្តូរយុទ្ធសាស្រ្តភេរវកម្មជំនួសឱ្យការស្វែងរកមធ្យោបាយដោះស្រាយដោយសន្តិវិធី»។គាត់បានបន្ថែមថា «ការប៉ុនប៉ងដើម្បីបង្កឱ្យមានការផ្ទុះឡើងនៃអំពើហិង្សា និងជម្លោះមួយនេះគឺគ្មានអ្វីផ្សេងទៀតក្រៅពីការចង់បន្លំ សង្គមពីបញ្ហារបស់ខ្លួនទ » និងបានហៅទង្វើរបស់អ៊ុយក្រែនថា«ក្តីព្រហ្មទណ្ឌ»។

លោកបាននិយាយថា«យើងពិតជានឹងខំប្រឹងអស់ពីសមត្ថភាពរបស់យើងដើម្បីធានាឱ្យបាននូវសុវត្ថិភាពនៃហេដ្ឋារចនាសម្ព័ន្ធនិងប្រជាពលរដ្ឋ … (ហើយ) ការទាំងនោះនឹងត្រូវបានវិធានការបន្ថែមទៀតធ្ងន់ធ្ងរនិងច្រើនជាងនេះ» ។

កាលពីព្រឹកថ្ងៃដដែលការិយាល័យសន្តិសុខសហព័ន្ធរុស្ស៊ី (FSB) និយាយថា ប្រទេសនេះបានរារាំងការវាយប្រហារភេរវកម្មក្នុងនៅ Crimea ដែលបានគ្រោងទុកដោយសេវាចារកម្មយោធាអ៊ុយក្រែនមួយ។

តែទោះយ៉ាងណាលោកប្រធានាធិបតីអ៊ុយក្រែន លោក Petro Poroshenko បាននិយាយថា “ការចោទប្រកាន់រុស្ស៊ីឆ្ពោះទៅរកអ៊ុយក្រែនអំពីភេរវកម្មដែលបានកើតឡើងនៅក្នុងឧបទ្វីប Crimea មិនសមហេតុផល និងគិតតែរឿងអគតិចំពោះអ៊ុយក្រែន។

លោកថា ឧបទ្វីប Crimea ដែលជាផ្នែកមួយនៃប្រទេសអ៊ុយក្រែនកាលពីមុន ត្រូវបាន គេដាក់បញ្ចូលទៅក្នុងប្រទេសរុស្ស៊ីនៅឆ្នាំ ២០១៤ បន្ទាប់ពីការធ្វើប្រជាមតិ មួយដែលត្រូវបានទទួលស្គាល់ដោយរដ្ឋាភិបាលក្រុងម៉ូស្គូ ប៉ុន្តែត្រូវបានបដិសេធដោយអ៊ុយក្រែន និងប្រទេសមហាអំណាចលោកខាងលិច។

រដ្ឋលេខាធិការក្រុមប្រឹក្សាក្រសួងការពារជាតិ និងសន្តិសុខជាតិអ៊ុយក្រែន លោក Oleksandr Turchynov បានឱ្យដឹងថា “វាមិនពិត និងជារឿងគួរឲ្យក្តុកក្តួល” ហើយ ក្រសួងការពារជាតិអ៊ុយក្រែនបានហៅការចោទប្រកាន់នេះថា ជាការប៉ុនប៉ងរបស់ក្រុងម៉ូស្ដើម្បីបង្ហាញអំពីភាពត្រឹមត្រូវ និងការដាក់ពង្រាយទ័ពឡើងវិញ ព្រមទាំងចាត់វិធានការ របស់ខ្លួននៅក្នុងតំបន់នេះ។

ឯកអគ្គរដ្ឋទូតលោក Volodymyr Yelchenko របស់ប្រទេសអ៊ុយក្រែនបានប្រាប់អ្នកកាសែតកាលពីថ្ងៃពុធនៅឯទីស្នាក់ការកណ្តាលរបស់អង្គការសហប្រជាជាតិអ៊ុយក្រែន ថា នឹងស្នើឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិរៀបចំកិច្ចប្រជុំជាបន្ទាន់ប្រសិនបើភាពតានតឹងបន្តកើនឡើងនៅលើការចោទប្រកាន់របស់ប្រទេសរុស្ស៊ី។

លោកបានថ្លែងថា «ការកោះប្រជុំរបស់ក្រុមប្រឹក្សាសន្ដិសុខនេះត្រូវបានពីចារណា, ពេលដែលវាមកដល់ចំណុចនេះ, យើងនឹងធ្វើវាភ្លាម “។

ក្នុងនាមជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ, អ៊ុយក្រែនមានសិទ្ធិដើម្បីកោះប្រជុំលើបញ្ហាណាមួយដែលចាត់ទុកថាជាការគំរាមកំហែងដល់សន្តិភាព និងសន្តិសុខអន្តរជាតិ៕

អ៊ុយក្រែន និង រុស្ស៊ី

មតិយោបល់