បាត់ដំបងៈ កាលពីថ្ងៃចន្ទ ០៦កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង ២០ និង ២២ នាទី នៅចំណុចក្រុមទី០៧ ភូមិជ្រោយស្តៅ ឃុំជ្រោយស្តៅ ស្រុកថ្មគោល ខេត្តបាត់ដំបង មានករណីលួចយកទ្រព្យសម្បត្តិ មួយកើតឡើង នៅក្នុងលំនៅដ្ឋានរបស់ជនរងគ្រោះឈ្មោះ រឿត ស្រីមុំ ភេទស្រី អាយុ៣៥ឆ្នាំ រស់នៅ ភូមិជ្រោយស្តៅ ឃុំជ្រោយស្តៅ ស្រុកថ្មគោល ខេត្តបាត់ដំបង ។
ទ្រព្យសម្បត្តិដែលបាត់បង់រួមមាន៖ -ប្រាក់រៀលចំនួន៦០០,០០០រៀល(ហុកសិបម៉ឺន រៀល)និងព្រះពុទ្ធរូបចំនួន០១អង្គ(អង្គតូច) សាងអំពីភ្លុកស្រោបដោយប្លាទីនដែលដាក់នៅក្នុងកាបូបមួយ ។
នៅពេលដឹងថាបាត់ភ្លាមៗ ជនរងគ្រោះបានឆែក មើលនៅក្នុងកាមេរ៉ា Camera របស់ខ្លួនបានឃើញជនសង័្សយម្នាក់ឈ្មោះ ថង វ៉ាន់ស៊ី ភេទស្រី អាយុ៤១ឆ្នាំ រស់នៅភូមិជ្រោយស្តៅ ឃុំជ្រោយស្តៅ ស្រុកថ្មគោល ខេត្តបាត់ដំបង ជាអ្នកធ្វើសកម្មភាពលួចយក ។ ពេលឃើញដូច្នេះ ជនរងគ្រោះបានរាយការណ៍ជាបន្ទាន់មកសមត្ថកិច្ចន គរបាលស្រុកថ្មគោល ។
អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបង រួមនឹងយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារ នគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល បានដឹកនាំកម្លាំងក្នុងអង្គភាព ចុះទៅពិនិត្យជាក់ស្តែងក្នុងទិដ្ឋភាពនេះ ហើយបានចុះទៅដល់លំនៅដ្ឋានរបស់ជនសង័្សយ រួចនាំមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីធ្វើការសាកសួរស្រាវជ្រាវ ។
នៅចំពោះមុខសមត្ថកិច្ចនគរបាលជនសង័្សយខាងលើ បានឆ្លើយសារភាពថា រូបគាត់ពិតជាបានធ្វើសកម្មភាព លួចយកទ្រព្យសម្បត្តិរបស់ជនរងគ្រោះខាងលើ ពិតប្រាកដមែន ដែលក្នុ្ងងនោះសមត្ថកិច្ចដកហូតបាន៖ -កូនកាបូបចំនួន០១ ។ -ប្រាក់រៀលចំនួន៣៦៦,០០០រៀល(សាមសិបប្រាំមួយម៉ឺនប្រាំមួយពាន់រៀល)។
បច្ចុប្បន្នជនសង្ស័យ ត្រូវបាននគរបាលស្រុកកសាងសំណុំរឿង បញ្ជូនមកការិយាល័យជំនាញ ដើម្បីអនុវត្តតាមផ្លូវច្បាប់ រីឯទ្រព្យសម្បត្តិបាន ប្រគល់ជូនម្ចាស់វិញហើយ ៕
មតិយោបល់