ភ្នំពេញៈ (ព័ត៌មានបឋម) នាវេលាម៉ោង ១១យប់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ករណីរថយន្តបុកបុរសម្នាក់មានអាយុ ៣០ឆ្នាំជាង អូសប្រហែល ៣០ម៉ែត្រ បណ្តាលឲ្យស្លាប់ ហេតុការណ៍នេះ កើតឡើងតាមបណ្តោយផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
រកសាច់ញាតិមិនទាន់ឃើញទេនៅពេទ្យសួគ៌ាសូមបងប្អូនជួយស៊ែរផង!!!
ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងវាស់វែង យកវត្ថុតាងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី៕





មតិយោបល់