ព័ត៌មានជាតិ

លោកគ្រូបង្រៀនម្នាក់ ផ្នែកគណិតវិទ្យា ចងកសម្លាប់ខ្លួននៅផ្ទះបងស្រីបង្កើត ដោយមិនដឹងមូលហេតុ

ភ្នំពេញ: បុរសម្នាក់ជាគ្រូបង្រៀន ផ្នែកគណិតវិទ្យាធ្វើអត្តឃាតចងកសម្លាប់ខ្លួន ក្នុងផ្ទះដោយមិនដឹងមូល។
ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង០៣និង៣០នាទីរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ នៅផ្ទះលេខ១២១ តាមបណ្តោយផ្លូវលំ ស្ថិតក្នុងភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

សពជនរងគ្រោះឈ្មោះ បូ ចាន់ថន អាយុ៤០ ភេទប្រុស មានស្រុកកំណើត នៅស្រុកកងមាស ខេត្តកំពង់ចាម មុខរបរជាគ្រូបង្រៀនផ្នែកគណិតវិទ្យា ។

តាមប្រភពព័ត៌មានពីសាច់ញាតិ ជនរងគ្រោះ បានឲ្យដឹងថា នៅមុនពេលកើតហេតុ នៅខែមករាឆ្នាំ២០២១នេះ ជនរងគ្រោះបានមកស្នាក់នៅជាមួយបងស្រីរបស់ខ្លួន នៅទីតាំងកើតហេតុខាងលើជាបណ្ដោះអាសន្ន ដោយកន្លងមកជនរងគ្រោះធ្លាប់បានជួបគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យប៉ះពាល់ខួរក្បាល និងកើតជំងឺសរសៃប្រសាទ ហើយនៅប្រហែលវេលាម៉ោង៣រសៀល ជនរងគ្រោះបានចេញពីក្នុងផ្ទះ មកសុំទឹកសណ្ដែករបស់បងស្រីមួយកំប៉ុង ហើយក៏ដើរចូលទៅក្នុងផ្ទះវិញ មួយសន្ទុះក្រោយមក បងស្រីជនរងគ្រោះបានចូលទៅក្នុងផ្ទះ ស្រាប់តែឃើញជនរងគ្រោះ (ត្រូវជាប្អូនបង្កើត) បានចងកជាប់ទៅនឹងចម្រឹងដែកបង្កាន់ដៃ ផ្លូវដើរស្លាប់បាត់ទៅហើយ ទើបរាយការណ៍ជូនទៅសមត្ថកិច្ចមូលដ្ឋានតែម្តង ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានមកដល់រួចបានទំនាក់ទំនងទៅខាងសមត្ថកិច្ចជំនាញ កោសល្យវិច័យចក្ខុ ស្នងការនគរបាលរាជធានីភ្នំពេញ ចុះមកកន្លែងទីតាំងកើតហេតុ ដើម្បីធ្វើកោសល្យវិច័យ និងធ្វើកំណត់ហេតុប្រគល់សព ឲ្យទៅសាច់ញាតិជនរងគ្រោះ យកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់