ព័ត៌មានជាតិ

ឃាត់ខ្លួនអ្នកជួញដូរ និងប្រើប្រាស់ថ្នាំញៀន៦នាក់

បន្ទាយមានជ័យ: លោកវរ:សេនីយ៍ឯក ចាប សុផាឬទ្ធិ ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងថា នៅរសៀលថ្ងៃទី១១ ខែសីហានេះកម្លាំងជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀនបានបញ្ជូនខ្លួនជនសង្ស័យជាមុខសញ្ញាជួញដូរនិងប្រើប្រាស់គ្រឿងញៀនចំនួន៦នាក់ទៅកាន់សាលាដំបូងខេត្តបន្ទាប់ពីឃាត់ខ្លួនកាលពីវេលាម៉ោង១ និង៣០រំលងអាធ្រាតថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦ នៅចំនុចភូមិសំរោងឃុំឫស្សីក្រោកស្រុកមង្គលបូរី។

លោកស្នងការរងរូបនេះបានបញ្ជាក់ថាក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ អាត់ ខែម កម្លាំងជំនាញបានចុះប្រតិបត្តិការបង្ក្រាបទីតាំងជួញដូរគ្រឿងញៀនជាក់ស្តែងហើយបានឃាត់ខ្លួនអ្នកជួញដូរបានចំនួនបីនាក់។ ទី១ ឈ្មោះរឿម ស្រស់ភេទប្រុសអាយុ៣២ឆ្នាំនៅភូមិសំរោងឃុំឫស្សីក្រោក, ទី២ ឈ្មោះសៅ សែម ភេទប្រុសអាយុ១៩ឆ្នាំនៅភូមិកោះកែវ ឃុំឫស្សីក្រោក ៣ ឈ្មោះ សេ វិឆៃ ភេទប្រុសអាយុ១៨ឆ្នាំនៅភូមិអូរអណ្តូងកណ្តាល ឃុំបន្ទាយនាង និងអ្នកប្រើប្រាស់ចំនួនបីនាក់១-ឈ្មោះ ម៉ន សុខលីន ភេទប្រុសអាយុ៣០ឆ្នាំនៅភូមិកោះកែវ ឃុំឫស្សីក្រោក ២- ឈ្មោះ ដឿ សុខៃ ភេទប្រុសអាយុ៣០ឆ្នាំនៅភូមិកោះកែវ ឃុំឫស្សីក្រោក និងទី៣-តាន់ សៀវអុីង ភេទស្រីអាយុ១៨ឆ្នាំនៅភូមិម្កាក់សង្កាត់ម្កាក់ ក្រុងសិរីសោភណ័។ ជាមួយនោះសមត្ថកិច្ចបានដកហូតវត្ថុតាងថ្នាំញៀនប្រភេទម្សៅក្រាមសចំនួន០៧កូនថង់តូចនិង០១ថង់ជំទើរទូរសព្ទ័ដៃចំនួន០៦គ្រឿង ឧបករណ៍សំរាប់ជក់មួយចំនួន៕

photo_2016-08-11_19-23-02

photo_2016-08-11_19-23-09

មតិយោបល់