ព័ត៌មានជាតិ

រថយន្ត Ford Ranger ផ្លាកលេខខេមរភូមិន្ទ 2-2290 បុកម៉ូតូ បណ្តាលឲ្យឪពុកម្តាយ និងកូនចំនួន៤នាក់ របួសធ្ងន់ស្រាល

ភ្នំពេញ: ករណីគ្រោះចរាចរណ៍មួយ បណ្តាលឲ្យឪពុកម្តាយ និងកូន៤នាក់ របួសធ្ងន់ស្រាល បង្កឡើងដោយរថយន្ត Ford Ranger បុកជាមួយម៉ូតូបើកឆ្លងផ្លូវ កើតហេតុកាលពីវេលាម៉ោង៨និង០០នាទីព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវហាណូយ ទល់មុខច្រកចូលហ្រ្គែនភ្នំពេញ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនដំបូងមានបុរសម្នាក់ បើករថយ្ត ម៉ាក Ford Ranger ពាក់ផ្លាកលេខខេមរភូមិន្ទ 2-2290 ដែលបើកបរក្នុងទិសដៅពីជើងទៅត្បូង តាមបណ្តោយផ្លូវខាងលើ ស្រាប់តែមកដល់ចំណុចកើតហេតុ មានម៉ូតូម៉ាកស្មាស់វីស៊េរីឆ្នាំ២០១៣ ពាក់ផ្លាកលេខ ភ្នំពេញ 1BL-3817 មានឪពុក ម្តាយ និងកូនតូចចំនួន២នាក់ទៀត បានធ្វើដំណើរបញ្រ្ចាសទិស ឆ្លងផ្លូវពីលិចទៅកើតមិនទាន់ផុតផង ក៏វាក់អើបុកជាមួយរថយន្ត បណ្តាលឲ្យខ្ទាតផ្លោងឡើងលើសួនពុះចែកទ្រូងផ្លូវ និងរបួសធ្ងន់២នាក់ ជាឪពុកម្តាយ ចំណែកកូនៗ របួសយ៉ាងដំណំ ត្រូវបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យភ្លាមៗ ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះដល់ទីតាំងកន្លែងកើតហេតុ និងប្រគល់បន្តទៅផ្នែកជំនាញចរាចរណ៍ ស្នងការដ្ឋានរាជធានីភ្នំពេញ ធ្វើការវាស់វែងយកទៅរក្សាទុក ដើម្បីរង់ចាំការដោះស្រាយ ៕

មតិយោបល់