ព្រះសីហនុៈ កាលពីវេលាម៉ោង ១និង១៥នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តកុងតឺន័រ និងរថយន្តលុចស៊ីស ស្ថិតភូមិចំការហ្លួង ឃុំចំការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។
ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងសម្រួលចរាចរណ៍ និងវាស់វែងយកវត្ថុតាងទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី ចំពោះអ្នកបើកបររត់គេចបាត់ស្រមោលទាំងពីរភាគី៕



មតិយោបល់