នៅចុងសប្តាហ៍នេះ គេហទំព័រ ដំណឹង សូមស្វាគមន៍ មុខម្ហូបមួយមុខទៀត ដែលមានឈ្មោះថា ញាំស្វាយបង្គាក្រៀម ដែលជាមុខម្ហូបមួយប្រភេទ សម្រាប់ញុំាជាមួយនឹងបាយនិងជាគ្រឿងក្លែបដ៏វិសេសវិសាលសម្រាប់ដំណើរកម្សាន្តនាចុងសប្តាហ៍នេះ។
គ្រឿងផ្សំ៖
-ស្វាយខ្ចីជូរសាប់ ១ចានចង្កឹះ
-បង្គា ១/៣ចានចង្កឹះ
-ដូងលីង ៣ស្លាបព្រាបាយ
-សណ្តែកដីលីងបុកកុំឲ្យម៉ដ្ឋ ២ស្លាបព្រាបាយ
-ខ្ទឹមក្រហមហាន់ ៣ស្លាបព្រាបាយ
-ប៊ីចេង បន្តិចបន្តួច
-ស្ករស ១ស្លាបព្រាកាហ្វេ
-ទឹកត្រី ១ស្លាបព្រាបាយ
-ម្ទេសខ្មាំងហាន់ ២ស្លាបព្រាកាហ្វេ
វិធីធ្វើ៖
១.លីងបង្គារហូរទាល់តែឆ្អិនហើយស្រួយ
២.លាយស្វាយសាប់ ជាមួយនឹងស្ករស ប៊ីចេង និងទឹកត្រីឲ្យសពហើយ ទុកមួយស្របក់ ដើម្បីឲ្យស្វាយចេញរស់ជាតិរួចហើយសឹមភ្លក់មើល។
៣.ថែមខ្ទឹមក្រហមបង្គា ដែលបានលីង ហើយម្ទេសហាន់នឹង សណ្តែកដី លីងរួចហើយច្របល់បញ្ចូលគ្នា ឲ្យសពសឹមរោយ ដូងលីង ពីលើមុននឹងទទួលទានទើបមានឱជារសឈ្ងុយឆ្ងាញ់៕
មតិយោបល់