ព័ត៌មានជាតិ

លោកតាវ័យចំណាស់ម្នាក់ ជួបគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យស្លាប់មួយរំពេច នៅលើដងផ្លូវ

​កណ្ដាល: ថ្ងៃព្រហស្បតិ៍្ត​ ១កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាង រថយន្តនិងម៉ូតូ (បណ្ដាលឱ្យស្លាប់ម្នាក់) នៅលើបណ្ដោយផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រ 30-31 ភូមិព្រៃទទឹង ឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

តាមប្រភពព័ត៌មាននៅជុះវិញកន្លែងកើតហេតុ បានឲ្យដឹងថា នៅថ្ងៃកើតហេតុវេលាម៉ោង៩និង00 នាទី នៅចំណុចកើតហេតុខាងលើ ជនរងគ្រោះឈ្មោះ សំ សឺន ភេទប្រុស អាយុ៧៤ឆ្នាំ មានទីលំនៅភូមិភ្នំឆ្មា ឃុំម្រោម ស្រុកអង្គរជ័យ ខេត្តកំពត ជិះម៉ូតូម៉ាកហុងដាឌ្រីមសង់សេ125 ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1DJ-1768 បើកបរក្នុងទិសដៅ ពីត្បូងមកជើង (តាកែវ-ភ្នំពេញ) មកដល់ចំណុចកើតហេតុខាងលើ បានបុកគូទរថយន្ត ១គ្រឿងទៀតដែលបើកបរ ក្នុងទិសដៅស្របទិសគ្នា បណ្តាលឱ្យដួលខ្ទាត ចូលកង់ក្រោយផ្នែកខាងស្ដាំ រថយន្ត ហាយឡែនឌ័រ ដែលបើកបរចំហៀងពីក្រោយកិន បណ្ដាលឱ្យស្លាប់អ្នកបើកបរម៉ូតូតែម្ដង ។ រថយន្តបង្កម៉ាក ហាយឡែនឌ័រ Highlander ប្រភេទទេសចរណ៍ ពណ៌ទឹកមាស ពាក់ផ្លាកលេខតាកែវ 2C-8588 ដែលបើកបរ (រត់គេចខ្លួនបាត់) បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ បើកបរក្នុងទិសដៅពីត្បូងមកជើង (ស្របទិសគ្នា) សាកសពកម្លាំងជំនាញ បានប្រគល់ជូនសាច់ញាតិ ដើម្បីមកទទួលសព ទៅធ្វើបុណ្យតាមប្រពៃណី ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្ដាលមកពីអ្នកបើកម៉ូតូជែង ខ្វះការប្រុងប្រយ័ត្នខ្ទាតចូលកង់ ក្រោយរថយន្តហាយឡែនឌ័រខាងស្ដាំតែម្ដង។

ចំពោះវត្ថុតាងរថយន្តនិងម៉ូតូទាំងពីរគ្រឿងកម្លាំងជំនាញ បានយកមករក្សាទុកនៅអធិការរដ្ឋានជាបណ្ដោះអាសន្ន ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

មតិយោបល់