កណ្ដាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃសុក្រ ២កេីត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ វេលាម៉ោងនាទី២១:២០នាទីមានករណីហិង្សាដោយចេតនាចំណុចកើតហេតុភូមិ ចំបក់ ឃុំ សៀមរាប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។
ជនរងគ្រោះ ០២នាក់ ៖
១.ឈ្មោះ ម៉ៅ និត ភេទ ប្រុស អាយុ ២៧ឆ្នាំ មានទីលំនៅភូមិ សេកយំ ឃុំ ព្រៃឈរ ស្រុក ព្រៃឈរ ខេត្ត កំពុងចាម ។
ស្នាក់នៅផ្ទះជួល កន្លែងកេីតហេតុ ។ មុខរបរ ជាងផ្សារដែក (របួសធ្ងន់បញ្ជូនទៅសង្គ្រោះនៅ មន្ទីរពេទ្យ រុស្ស៊ី។
២.ឈ្មោះ អោក គឹមស្រុី ភេទ ប្រុសអាយុ ៣៥ ឆ្នាំ មានទីលំនៅភូមិ អង្គរបាន ឃុំ អង្គរបាន ស្រុក កងមាស ខេត្ត កំពង់ចាម។ របួសបាក់ឆ្អឹងដៃ និង ហេីមស្មាខាងឆ្វេង មុខរបរ ជាងផ្សារដែក ។
ជនសង្ស័យឈ្មោះ អ៊ូច វិច្ឆិកា ភេទ ប្រុស អាយុ ៤៣ឆ្នាំ មានទីលំនៅភូមិ បាលិលេយ្យ១ សង្កាត់ ប៉ោយប៉ែត ក្រុង ប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ ស្នាក់នៅផ្ទះជួល ភូមិចំបក់ ឃុំ សៀមរាប ស្រុកកណ្តាលស្ទឹង ខេត្ត កណ្ដាល។ មុខរបរ មេជាងផ្សារដែក (គេចខ្លួន)។
វត្ថុតាងចាប់យក ៖
-ដែក ៤០x៨០ ប្រវែង ៦០សង់ទីម៉ែត្រ
_កាំបិតបុ័ងតោដង ០១ ដងឈេី ផ្លែដែក
នៅថ្ងៃទីខែឆ្នាំកេីតហេតុខាងលេី វេលាម៉ោង ១៨:១០នាទី ជនរងគ្រោះ និងជនសង្ស័យបាននាំគ្នាផឹក ស្រាបៀរ កម្ពុជាចំនួន១កេស ជួយមិត្តភក្រ្ត័ចំនួន០៥នាក់ក្នុងនោះមានឈ្មោះដូចខាងក្រោម៖
១.ឈ្មោះ អោក គឹមស្រុី (ជនរងគ្រោះ)
២ .ឈ្មោះ ម៉ៅ និត (ជនរងគ្រោះ)
៣.ឈ្មោះ វិច្ឆិកា (ជនសង្ស័យ)
៤.ឈ្មោះ ខុម ភេទប្រុស ស្នាក់នៅផ្ទះជួលកន្លែងកេីតហេតុ។
៥.ឈ្មោះ សុគន្ធ ម៉េងសុង ភេទ ប្រុស មានទីលំនៅភូមិ ចំបក់ ឃុំ សៀមរាប ស្រុកកណ្តាលស្ទឹង ខេត្ត កណ្ដាល។ ពេលកំពុងផឹកសុីជនសង្ស័យបានទាក់ពាក្យសម្តីគ្នាជាមួយឈ្មោះ សុគន្ធ ម៉េងសុង ហេីយជនរងគ្រោះឈ្មោះ ម៉ៅ និត បានតបពាក្យសំដីជាមួយជនសង្ស័យបានយកកំប៉ុងស្រាបៀរកម្ពុជាវាយមកលេីជនរងគ្រោះបណ្ដាលឲ្យបែកចិញ្ចើមខាងស្តាំ រួចជនរងនិងជនសង្ស័យបានប្រតាយប្រតប់គ្នាទៅវិញទៅមក ហេីយឈ្មោះ អោក គឹមស្រុីបានឃាត់ ភ្លាមនោះជនសង្ស័យបានស្ទុះទៅយកដែក ៤០x៨០ វាយមកលេីជនរងគ្រោះបណ្ដាលឲ្យរបួសតែម្តង និងវាយមកលេីឈ្មោះ អោក គឹមស្រុី បណ្តាល អោយបាក់ឆ្អឹងដៃ រួចជនសង្ស័យបានជិះម៉ូតូរបស់ខ្លួនម៉ាក ស្មាក់វី ពណ៌ខ្មៅ គេចខ្លួនបាត់ទៅ។ ក្រោយទទួលបានពត៌មានកំម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសៀមរាប បានចុះទៅកន្លែងកេីតហេតុតែម្តង ។






មតិយោបល់