ព័ត៌មានជាតិ

ប្រទះឃេីញសពស្រ្តីម្នាក់នៅចំណុចដីឡូតិ៍លិចទឹក នៅខណ្ឌឫស្សីកែវ

ភ្នំពេញ: ករណី ប្រទះឃេីញសពស្លាប់ក្នុងទឹកបង្កការភ្ញាក់ផ្អើលកាលពី នាវេលាម៉ោង៥និង០០នាទី ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ នៅចំណុចដីឡូតិ៍លិចទឹក ផ្លូវ លេខ១៧៣១ ក្រុមទី៤ ភូមិទួលពពែរ សង្កាត់ ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
សពខាងលើ មិនស្គាល់អត្តសញ្ញាណ ភេទស្រី អាយុ ប្រហែល ៥៦ឆ្នាំ ។
តាមការសនិដ្ឋានរបស់លោកឧកញ្ញាវិជ្ជបណ្ឌិត នង សុវណ្ណរ័ត្ននិងការិយាល័យនគរបាលបច្ចេកទេសនិងវិទ្យាសាស្រ្តរាជធានីភ្នំពេញបញ្ជាក់ថាសពពិតជាស្លាប់ដោយឈ្លក់ទឹក ។
បច្ចុប្បន្ន សពសមត្ថកិច្ចក្រុងដឹកយកទៅវត្តឫស្សីសាញ់៕

 

មតិយោបល់