ព័ត៌មានជាតិ

(មានវីដេអូ) រមណីយដ្ឋានទេសចរណ៍ធម្មជាតិកំពង់ឃ្លាំងកំពុងតែបង្ហាញសម្រស់ទាក់ទាយភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ

សៀមរាបៈ រមណីយដ្ឋានទេសចរណ៍ធម្មជាតិ កំពង់ឃ្លាំងកំពុងតែត្រូវបានភ្ញៀវជាតិ និងអន្តរជាតិពេញនិយម ក្នុងការមកទស្សនាបែបធ្មជាតិពិតៗ នូវការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដែលមានមុខរបបជាប្រជានេ សាទ និងបានសិក្សាពីវិធីជីវិតរស់នៅលើផ្ទះបណ្តែតទឹក តាមបណ្តោយដងស្ទឹង និងក្នុងបឹងទន្លេសាបរមណី យដ្ឋានទេសចរណ៍ធម្មជាតិកំពង់ឃ្លាំង ត្រូវបានគេស្គាល់និងល្បីសុះសាយជុំវិញពិភពលោក តាមបណ្តាញផ្សព្វផ្សាយក្នុងស្រុកននិងប្រព័ន្ឋបច្ចេកវិជ្ជាទំនើបបានធ្វើឲ្យភ្ញៀវទេសចរណ៍នាំគ្នាមកកំសាន្ត និងទស្សនាមិនដាច់ទាំងរដូវប្រាំងនិងវស្សា។

លោក ហូវ សាវី ប្រធានសហគមន៍ទេសចរណ៍ធម្មជាតិកំពង់ឃ្លាំង បានមានប្រសាសន៍ថា សហគមនេះកកើតឡើងដោយសារមានការចង្អុលបង្ហាញ ពីសំណាក់ ឯកឧត្តមសៀង ណាំ តំណាងរាស្រ្តមណ្ឌលសៀមរាប និងឯកឧត្តម វ៉ាន់ វិសាល ដែលបានឧបត្ថម្ភគាំទ្រឲ្យមានការបង្កើតសហគមន៍ទេសចរណ៍ធម្មជាតិកំពង់ឃ្លាំង ដើម្បីជាការបង្កើនចំណូលដល់ប្រជាកសិករមួយចំនួនមានការងារធ្វើ និងបានលក់ម្ហូបអាហារចំណី ជូនភ្ញៀវទេសចរណ៍ មិនតែប៉ុណ្ណោះសហគមន៍ទេសចរណ៍ បានយកចំណូលមកអភិវឌ្ឍន៍ភូមិឃុំដូចជាជួសជុលផ្លូវថ្នល់ សាងសង់ស្ពានជួយដល់ប្រជាពលរដ្ឋក្រីក្រ ទុរគត់ជនចាស់ជរាជួយឧបត្ថម្ភដល់អ្នកស្លាប់ និងជួយឧបត្ថម្ភដល់សាលាឃុំ មិនតែប៉ុណ្ណោះសហគមន៍ ទេសចរណ៍ធម្មជាតិកំពង់ឃ្លាំងកំពុងតែខិតខំប្រឹងប្រែង រៀបចំហេដ្ឋារចនាសម្ព័ន្ឋក្នុងសហគមន៍និងបង្កើតឲ្យមានHome Stay សម្រាប់ទទួលភ្ញៀវទេសចរណ៍ដែលមាន បំណងស្នាក់នៅពេលយប់ ដោយមានការយាមកាម ការពារសុវត្តិភាពជូនភ្ញៀវទេសចរណ៍ ដោយមានការគាំទ្រពីសំណាក់អាជ្ញាធរស្រុក ឃុំ ក្នុងការចូលរួមបង្កើនភាពជឿជាក់ដល់ភ្ញៀវទេសចរណ៍ ។

លោក សរ ប៊ុនចំរ៉ុង ប្រធានរដ្ឋបាលសហគម បានបញ្ជាក់ថានាបច្ចប្បន្នសហគមទេសចរណ៍ បានខិតខំតំបន់ ទេសចរណ៍កំពង់ឃ្លាំងនេះឲ្យកាន់តែមានភាពប្រសើរឡើង និងសំអាតទាំងបរិស្ថានអានាម័យ និងការពារសុវត្តិភាពដល់ភ្ញៀវទេសចរណ៍ ទាំងផ្លូវគោក នឹងផ្លូវទឹក ដើម្បីជាការទាក់ទាញភ្ញៀវទេសចរណ៍មកកំសាន្តឲ្យកាន់តែមានកើនឡើង ដែលសហគមន៍ទេសចរណ៍កំពង់ឃ្លាំងអាចនឹងទទួលភ្ញៀវទេសចរណ៍ ក្នុងមួយថ្ងៃ៣០០នាក់ សម្រាប់ការទស្សនាកំសាន្តក្នុងតំបន់កំពង់ឃ្លាំងដែលមានកាណូតទាំងតូចទាំងធំ ៤៣គ្រឿង ហើយនឹងធ្វើឲ្យយ៉ាងឲ្យភ្ញៀវមកកំសាន្តហើយចង់ស្នាក់នៅជាច្រើនថ្ងៃ តាមប្រសាសន៍ណែនាំចង្អុលបង្ហាញ របស់លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍៕

photo_2016-08-11_21-44-57photo_2016-08-11_21-45-00photo_2016-08-11_21-45-04photo_2016-08-11_21-45-07

មតិយោបល់