សៀមរាបៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃសុក្រ ២កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស .២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ មានកិច្ចប្រតិបត្តិការ ស្រាវជ្រាវ និងបង្គាប់ឲ្យចាប់ខ្លួន របស់សាលាដំបូងខេត្តសៀមរាប ។
កម្លាំងជំនាញ ធ្វើការចាប់ខ្លួនជនត្រូវចោទឈ្មោះ យៀន យឺន ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិគោល ឃុំគោល ស្រុកអង្គរជុំ ខេត្តសៀមរាប ពីឃាតកម្មគិតទុកជាមុន ។
បច្ចុប្បន្នជនត្រូវចោទបានបញ្ជូនមកអធិការដ្ឋាននគរស្រុកអង្គរជុំ ដើម្បីបន្តចាត់ការតាមនីតិវិធី៕


មតិយោបល់