ព័ត៌មានជាតិ

ចិនបើកឡង់គ្រីស័រស៊េរីទំនើបមួយគ្រឿង បុករថយន្តស៊ីណាពេញទំហឹង បណ្តាលឲ្យខូចខាតទាំងសងខាងយ៉ាងដំណំ

ភ្នំពេញ: នាវេលាម៉ោង០៣និង៤០នាទីយប់ទៀបភ្លឺឈានចូលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង ជនជាតិចិនបើករថយន្តស៊េរីទំនើបម៉ាក ឡង់គ្រីស័ មួយគ្រឿង ជ្រុលបុករថយន្តស៊ីណានៅផ្លូវបែកជាបួន បណ្ដាលឲ្យរងការខូចខាតទាំងសងខាងយ៉ាងដំណំ ទីតាំងស្ថិតតាមបណ្ដោយផ្លូវ៦១ កែងនឹងផ្លូវ១០៦ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ហេតុការណ៍៖ នៅមុនពេលកើតហេតុគេឃើញបុរសជនជាតិចិនម្នាក់ និងមានអ្នករួមដំណើរជាមួយ៤នាក់ទៀតសុទ្ធតែជនជាតិដូចគ្នា បានបើករថយន្តស៊េរីទំនើបម៉ាក ឡង់គ្រីស័រ មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BA-9879 ធ្វើដំណើរតាមបណ្ដោយផ្លូវ១០៦ មានទិសដៅពីកើតទៅលិច ។ លុះពេលមកដល់ត្រង់ចំណុចកើតហេតុផ្លូវបែកជាបួន បានបុករថយន្តមួយគ្រឿងម៉ាក ស៊ីណា ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AF-5786 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវ៦១ មានទិសដៅពីជើងទៅត្បូងពេញទំហឹង បណ្ដាលឲ្យរងការខូចខាតទាំងសងខាងយ៉ាងដំណំ ។

នៅក្រោយពេលកើតហេតុ ភាគីទាំងពីរជជែក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​យកត្រូវរៀងៗខ្លូន ទើបសមត្ថកិច្ចចុះមកដល់ធ្វើការវាស់វែង យករថយន្តទាំងពីរគ្រឿងទៅរក្សាទុក ដើម្បីរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ ៕









មតិយោបល់