ព័ត៌មានជាតិ

ខ្លាំងមែន! ហ៊ានលួចម៉ូតូក្នុងមន្ទីពេទ្យមិត្តភាពខ្មែរសូវៀត តែចំថ្ងៃស៊យ

ភ្នំពេញ: បុរសម្នាក់ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនករណីលួចម៉ូតូ នៅចំណុចក្នុងមន្ទីពេទ្យមិត្តភាពខ្មែរសូវៀត ផ្លូវ២៧១ ភូមិ៣ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង វេលាម៉ោង៩និង១៥នាទី ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ ដែល ជនសង្ស័យឈ្មោះ មុីចាន់ ដាលុច ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ននៅផ្ទះលេខ២៤៧ ផ្លូវលំ ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ ។
ជនរងគ្រោះឈ្មោះ សេង ប៉េងរ៉ា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះលេខសេ២២ ផ្លូវលំ ភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ មុខរបរបុគ្គលិកមន្ទីពេទ្យមិត្តភាពខ្មែរសូវៀត ។

វត្ថុតាង: ម៉ូតូម៉ាកYamaha R15 ពណ៍ខ្មៅ សេរីឆ្នាំ២០១៣ ពាក់ស្លាកលេខភ្នំពេញ1IC 9555 ។

តាមប្រភពព័ត៌មាននៅមុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូភិនភាគដូចខាងលើទៅផ្ញើរក្នុងចំណតមន្ទីពេទ្យមិត្តភាពខ្មែរសូវៀតរួចចូលទៅធ្វើការនៅក្នុងការិយាល័យដូចសព្វដងបានមួយសន្ទុះក៏មានខាងសន្តិសុខមន្ទីពេទ្យបានមកប្រាប់ថាមានចោរ ចូលលួចម៉ូតូរបស់ខ្ញុំចេញពីកន្លែងផ្ញើរអូសចេញបានប្រហែលជាង២០ម៉ែត្រក៏ត្រូវបានសន្តិសុខមន្ទីពេទ្យចាប់ឃាត់ខ្លួនបានរួមជាមួយម៉ូតូខាងលើ បន្ទាប់មកក៏បានអន្តរាគមន៍ពីប៉ូលិសប៉ុស្ដិ៍នគរបាលរដ្ឋបាលទំនប់ទឹក ដោយបានឲ្យរូបខ្ញុំ សន្តិសុខមន្ទីពេទ្យព្រមទាំងជនល្មើសនិងវត្ថុតាងនាំមកទីស្នាក់ការប៉ុស្ដិ៍ដើម្បីបំភ្លឺតាមនីតិវិធី ។
ដោយលែកម៉ូតូជនរងគ្រោះខាងលើត្រូវបានប្រគល់ជូនម្ចាស់វិញដើម្បីបហរើប្រាស់ជាបណ្ដោះអាសន្ន ។
ចំណែកជនសង្ស័យត្រូវបានកសាងសំណុំរឿងទៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីចាត់ការបន្ត ៕

 

មតិយោបល់