បាត់ដំបងៈ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្ត បាត់ដំបង ដោយអនុវត្តន៍ តាម ការ ណែនាំ បញ្ជា ផ្ទាល់ពីលោក សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជា លោក លឹម ពុទ្ធីឡា ស្នងការរង ផែនការងារ នគរបាល ព្រហ្មទណ្ឌ និង មាន ការ សម្របសម្រួលពីលោក ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញា នៃ អយ្យការ អមសាលា ដំបូង ខេត្ត បាត់ដំបង នៅថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០២១ វេលាម៉ោង១០និង២៦នាទី នៅចំណុចភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង លោក វរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យ នគរបាល ព្រហ្មទណ្ឌ កម្រិត ស្រាល បាន ដឹកនាំ កម្លាំង ក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប ចុះប្រតិបត្តិការបង្ក្រាបករណី រំលោភលើទំនុកចិត្ត ( ខ្ចីម៉ូតូ ) ០១ ករណី និងបានធ្វើការនាំខ្លួនជនសង្ស័យ ០១ នាក់ឈ្មោះ អៀប វុទ្ធារ៉ា ហៅ វៀត ភេទប្រុស អាយុ ២៨ ឆ្នាំ មានទីលំនៅមិនពិតប្រាកដ ។
ជនសង្ស័យខាងលើបានធ្វើសកម្មភាពខ្ចីម៉ូតូ ពីជនរងគ្រោះឈ្មោះ មាឃ រតនា ហៅ ស្នា ភេទប្រុស អាយុ ៣៦ ឆ្នាំ បច្ចុប្បន្នស្នាក់នៅអាហារដ្ឋានយីហោ កូន ពុក ស្ថិតនៅក្នុងភូមិរតនៈ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីថ្ងៃទី ១៣ ខែ មករា ឆ្នាំ ២០២១ វេលាម៉ោងប្រហែល ០៩និង០០នាទី នៅចំណុចភូមិស្តីលើ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំខេត្តបាត់ដំបង ។
វត្ថុតាងដកហូតរួមមាន ៖ ម៉ូតូ ០១ គ្រឿងម៉ាកហុងដា ស្កូពី ពណ៌ ស ស៊េរីឆ្នាំ ២០១៩ លេខតួម៉ាស៊ីន KTII0DE 8104702 គ្មានស្លាកលេខ ( ម៉ូតូរបស់ជនរងគ្រោះ )
បច្ចុប្បន្នការិយាល័យជំនាញកំពុងតែធ្វើការកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធី៕
មតិយោបល់