ព័ត៌មានជាតិ

អុញនោះ! រកឃើញសារធាតុញៀន ក្នុងខ្លួនជាងកាត់សក់ម្នាក់ ក្រោយលួចកាបូបស្ត្រីម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ: កាលពីវេលាម៉ោង១ និង០០នាទីរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ មានករណីជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពីបទលួចកាបូប ត្រង់ចំណុចការាស់ផ្ញើម៉ូតូ ផ្លូវ១៨២ ភូមិ២ សង្កាត់អូឬស្សីទី១ ខណ្ឌ៧មករា។

ជនរងគ្រោះឈ្មោះ ផេង ដាណែត ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរ បុគ្គលិក ក្រុមហ៊ុន ស្នាក់នៅផ្ទះលេខ១៣៤ ផ្លូវលេខ៩ សង្កាត់ត្រពាំងថ្លឹង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ចំណែកជនសង្ស័យឈ្មោះ ផុន វិសាល ជនជាតិខ្មែរ ភេទប្រុស អាយុ ២៩ ឆ្នាំ មុខរបរ ជាងកាត់សក់ ស្នាក់នៅផ្ទះជួល មិនចាំលេខ ផ្លូវមិនចាំ សង្កាត់ទឹកថ្លាខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្រោយឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ច បានធ្វើតេស្តទឹកនោម រកសារធាតុញៀន ជាលទ្ធផលវិជ្ជមាន។

វត្ថុតាងចាប់យក៖ កាបូបពណ៌ស ចំនួន១ ជាការបូបរបស់ជនរងគ្រោះ, កាបូបពណ៌ខ្មៅ ចំនួន១ និងអាវពណ៌ខ្មៅ ចំនួន១ ជារបស់ជនសង្ស័យ។
ក្រោយកើតហេតុ សមត្ថកិច្ចបានប្រគល់កាបូប ឲ្យជនរងគ្រោះវិញ ដោយទ្បែកជនសង្ស័យ ត្រូវបានកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់