ភ្នំពេញៈ អគ្គិសនីកំពង់ចាម នៅព្រឹកថ្ងៃទី២០ ខែមិថុនានេះ បានជូនដំណឹងឲ្យដឹងថា នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦ ចាប់ពីម៉ោង៨៖០០នាទីព្រឹក ដល់ម៉ោង៦៖០០នាទីល្ងាច នឹងធ្វើការផ្ទេរពីចរន្តអគ្គិសនីវៀតណាម មកអគ្គិសនីកំពង់ចាម សាខាពញាក្រែក ឲ្យប្រជាពលរដ្ឋប្រើប្រាស់វិញ រយៈពេល១ថ្ងៃ។
សេចក្ដីជូនដំណឹងបានបញ្ជាក់ថា ការផ្ទេរចរន្តនេះ ដោយសារអគ្គិសនីវៀតណាម ធ្វើការជួសជុលកែលម្អប្រព័ន្ធខ្សែបណ្ដាញអគ្គិសនីនៅប្រទេសវៀតណាម ហើយអគ្គិសនីកំពង់ចាម សាខាពញាក្រែក នឹងផ្ទេរចរន្តអគ្គិសនីពីប្រទេសវៀតណាម ជូនអតិថិជនបានប្រើប្រាស់វិញ ទៅតាមការជាក់ស្ដែងនៅពេលការងារបញ្ចប់៕
មតិយោបល់