ព័ត៌មានជាតិ

ករណីជនសង្ស័យគំរាមកំហែងរកសម្លាប់ដោយចោទម្ចាស់ផ្ទះយកប្រពន្ធរបស់ខ្លួនលាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន…

តាកែវ:ករណីហិង្សាដោយចេតនាបង្កឲ្យមានការខូចខាតនិងគំរាមសម្លាប់។
ថ្ងៃអាទិត្យ 9 រោចខែ ភ ទ្របទឆ្នាំថោះបញ្ចស័ក ព.ស2567 ត្រូវថ្ងៃទី 08 ខែតុលាឆ្នាំ 2023 វេលាម៉ោង 15.00នាទីប៉ុស្តិ៍នគរបាលរដ្ឋបាលលាយបូរបានទទួលពាក្យបណ្ដឹង01ច្បាប់ពីឈ្មោះធឿន ប៊ុនធាភេទប្រុសអាយុ 30 ឆ្នាំទីលំនៅភូមិខ្នារឃុំលាយបូរ ដោយខ្លឹមសារបណ្ដឹងបានប្ដឹងពីឈ្មោះមុិល ភាភេទប្រុសអាយុ 27 ឆ្នាំនៅភូមិខ្នារឃុំលាយបូរ ប្រដាប់ដោយកាំបិត ដំបង កាំភ្លើងខ្យល់ ជំពាមកៅស៊ូ ដោយកាលពីថ្ងៃទី 10 ខែកក្កដាឆ្នាំ 2023វេលាម៉ោង 22 .00 នាទីឈ្មោះខាងលើបានចូលទៅក្នុងផ្ទះរបស់គាត់ ហើយជេរគំរាមកំហែងរកសម្លាប់ដោយចោទថាម្ចាស់ផ្ទះយកប្រពន្ធរបស់ខ្លួនលាក់។បន្ទាប់មកទៀត។នៅថ្ងៃទី 05 ខែកញ្ញាឆ្នាំ 2023 វេលាម៉ោង11.00 នាទីឈ្មោះខាងលើបានចូលទៅក្នុងផ្ទះរបស់គាត់ម្ដងទៀតគំរាមកំហែងដូចមុន។ លុះដល់ថ្ងៃទី07ខែតុលាឆ្នាំ 2023 វេលាម៉ោង 19.15នាទីជនសង្ស័យខាងលើប្រដាប់ដោយចំពាមកៅស៊ូ កាំភ្លើងខ្យល់ ដុំថ្ម កាំបិត ដំបង បានធ្វើសកម្មភាពគំរាមកំហែងនឹងយកដុំថ្ម ចំពាម គប់ និងបាញ់ទៅលើដំបូលផ្ទះនិងជញ្ជាំងផ្ទះរបស់ជនរងគ្រោះបន្ថែមទៀត។
មូលហេតុដោយជនសង្ស័យជាអ្នកប្រើប្រាស់សារធាតុញៀនហើយចោទជនរងគ្រោះថាយកប្រពន្ធរបស់ខ្លួនទៅលាក់ទុក្ខ។
ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោស្នងការព្រមទាំងដឹកនាំសម្របសម្រួលនីតិវិធីដោយឯកឧត្តមព្រះរាជអាជ្ញានៅថ្ងៃទី 10ខែតុលាឆ្នាំ 2023 ម៉ោង 9:00 ព្រឹកសមត្ថកិច្ចយើងបានឃាត់ខ្លួនជនសង្ស័យនិងវត្ថុតាងមកសាកសួរកសាងសំណុំរឿងតាមនីតិវិធី។

មតិយោបល់